និស្សិត​ថៃ​៥​រូប​បាន​វិល​មក​ស្រុកកំណើត​វិញ​ហើយ ក្រោយពេល​ជាប់ឃុំ​នៅ​ប៉ា​គី​ស្ថាន​

​កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥ ក្រុមនិស្សិត​ថៃ​ចំនួន​៥​នាក់ ដែល​កំពុងតែ​សិក្សា​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​នៅ​សាលា​សាសនា​មួយកន្លែង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ា​គី​ស្ថាន​ចាប់បាន ក្រោយ​ឃើញ​ពួកគេ​ទ្បើង​យន្តហោះ Thai Airway ជាមួយនឹង​អាវុធជាតិផ្ទុះ​មួយចំនួន​តាម​ខ្លួន​។ ឃើញ​ហេតុការណ៍​មិន​ស្រួល​ដូច្នោះ កម្លាំង​សមត្ថកិច្ច​ប៉ា​គី​ស្ថាន​បាន​ចាត់វិធានការ​ចាប់​ពួកគេ​នៅនឹងកន្លែង​តែម្តង​។ ​​និស្សិត​ថៃ​ទាំង​៥​រូប​ដែល​ត្រូវបាន​គេ​ដាក់​ឃុំ​នៅក្នុង​គុក​ប៉ា​គី​ស្ថាន​មួយរយៈ​កន្លងមក ពេលនេះ​ក្រសួងការបរទេស​ថៃ​បាន​ប្រាប់ថា ពួកគេ​ត្រូវបាន​ដោះលែង​មកវិញហើយ ក្រោយពេល​ពួកគេ​បានធ្វើ​ដំណើរ​តាម​ជើងយន្តហោះ​ផ្ទុក​ទៅដោយ​អាវុធជាតិផ្ទុះ ហើយ​ត្រូវ​តុលាការ​ប៉ា​គី​ស្ថាន​ផ្តន្ទាទោស​ឲ្យ​ជាប់គុក​នៅ​ប៉ា​គី​ស្ថាន​។​

​រដ្ឋាភិបាល​ថៃ​បានធ្វើការ​ស្រាវជ្រាវ​លើ​រឿងក្តី​ដែល​និស្សិត​ថៃ​ទាំង​៥​រូប​មាន​ផ្ទុក​អាវុធ​ជាប់​ខ្លួន និង​បញ្ជាក់ថា​ពួកគេ​ពុំមាន​ការជាប់​ទំនាក់ទំនង​អ្វី​ជាមួយ​ក្រុម​ភេរវកម្ម​ឥស្លាម​ដើម្បី​បង្កើត​រដ្ឋ IS នោះទេ​។​ ​លោក Sek Wanamethee អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ប្រាប់ថា ឥ​ទ្បូ​វ​នេះ​ក្រុមនិស្សិត​ទាំង​៥​រូប​ត្រូវបាន​ខាង​ប្រទេស​ប៉ា​គី​ស្ថាន​ដោះលែង​មកកាន់​ស្រុកកំណើត​វិញ​ហើយ​។ ទោះជា​យ៉ាងណាក៏ដោយ ស្ថានទូត​ថៃ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​កំពុងតែ​ដុតដៃដុតជើង​ដោះស្រាយ​ករណី​ខាងលើនេះ​ឲ្យ​បាន​ឆាប់ៗ​៕

2(1)