ប្រជាជន​ប៉ា​គី​ស្ថាន​ស្លាប់​ជាង ១០០០​នាក់ ព្រោះ​រលក​កម្តៅ​

​មន្ទីរ​ទទួលបន្ទុក​សុខាភិបាល​ខេត្ត Sindh ប្រទេស​ប៉ា​គី​ស្ថាន បាន​និយាយថា ប្រជាពលរដ្ឋ​ប៉ា​គី​ស្ថាន​ដែល​បាន​ស្លាប់​ដោយសារ​រលក​កម្តៅ​ផ្ទុះ​ទ្បើង​រហូតមក​ដល់ពេលនេះ​មាន​ចំនួន​ជាង​១០០០​នាក់ ក្នុង​ទីក្រុង Karachi​។​ ​ប៉ុន្មាន​ថ្ងៃមុន​នេះ អាកាសធាតុ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ហាក់​ពុំ​សូវ​ជាមាន​កម្តៅ​ក្តៅ​ខ្លាំង​ដូច​រាល់ដង​នោះទេ ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​ប៉ា​គី​ស្ថាន​មានការ​សប្បាយចិត្ត​ជាខ្លាំង ប៉ុន្តែ​ចំនួន​ប្រជាពលរដ្ឋ​នៅតែ​ស្លាប់​ដដែល ពុំ​ថយចុះ​ដូច​អាកាសធាតុ​នោះទេ​។កាលពី​ម្សិលមិញ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥ មន្ទីរពេទ្យ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​បានចេញ​របាយការណ៍​ថា ប្រជាជន​ចំនួន​២០០​នាក់​បាន​ស្លាប់ក្នុង​កម្រិត​សីតុណ្ហភាព​ត្រឹមតែ​៣៦​អង្សា​។

គួរ​ឲ្យ​កត់សម្គាល់​ដែរ​ថា កម្រិត​សីតុណ្ហភាព​៤៥​អង្សា​ជា​ហេតុផល​សមរម្យ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​បាន ប៉ុន្តែ​អាកា​សបាន​ចុះ​បន្តិច​ហើយ នៅតែមាន​ចំនួន​អ្នកស្លាប់​ដដែល​។​
​សីតុណ្ហភាព​របស់​រល​កក​ម្តៅ​នៅ​ប្រទេស​ប៉ា​គី​ស្ថ​នា​អាច​ថយចុះ​បន្តិច គឺ​ដោយសារ​មាន​ខ្យល់​បក់បោក​ពី​សមុទ្រ​អារ៉ាប់ ដែល​ជួយ​កាត់បន្ថយ​កម្តៅ​ចេញពី​ប្រទេស​នេះ បើ​មិន​ដូច្នេះ​ទេ រលក​កម្តៅ​កាន់តែ​ក្តៅ ឯ​អ្នកស្លាប់​គរ​ជើង​គ្នា​ថែមទៀត​។​ ​មន្ទីរពេទ្យ​ពោរពេញ​ទៅដោយ​អ្នកជំងឺ ឯ​ទ្បាន​ពេទ្យ​ដឹក​អ្នកជំងឺ​គឺ​តម្រង់​ជាច្រើន​ជួរ​។ បញ្ហា​របស់​មន្ទីរពេទ្យ​គឺ​កន្លែង​ដាក់​សព​បាន​ពេញ​អស់ហើយ គ្មាន​កន្លែង​ទំនេរ​ដាក់​សព​ថ្មី​ទៀត​នោះទេ​៕

PAKISTAN HEATWAVE