ប្រទេស​នេ​ប៉ាល់​ទទួល​ជំនួយ​ពី​ចិន​និង​ឥណ្ឌា សម្រាប់​ជួយសង្គ្រោះ​គ្រោះ​រញ្ជួយ​ដី​

​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥ ម្សិលមិញ​នេះ រដ្ឋាភិបាល​ចិន​និង​ឥណ្ឌា បានផ្តល់​ជំនួយ​ថវិកា​ប្រមាណ​១,៥​ពាន់​លាន​ដុល្លារ ទៅ​ប្រទេស​នេ​ប៉ាល់​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី ដែល​បានធ្វើ​ឲ្យ​ប្រទេស​នេះ​មានទុក្ខ​ជា​ទម្ងន់​ព្រោះ​អី​ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​ត្រូវបាន​បំផ្លាញ​។ ​ជំនួយ​ពី​ប្រទេស​ទាំងពីរ​ខាងលើនេះ គឺ​ដើម្បី​ឲ្យ​ប្រទេស​នេ​ប៉ាល់​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ស្តារ​ប្រទេស​របស់ខ្លួន​ទ្បើង​វិញ​។ ណាមួយ​ប្រទេស​ចិន​និង​ប្រទេស​ឥណ្ឌា ផ្តល់ជំនួយ​សប្បុរសធម៌​ដល់​ប្រទេស​នេ​ប៉ាល់​ក្នុង​គោលបំណង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​លើ​ប្រទេស​នេ​ប៉ាល់​។​

រដ្ឋាភិបាល​នេ​ប៉ាល់​បាន​ស្វែងរក​ជំនួយ​ដើម្បី​ជួយ​ប្រទេស​របស់ខ្លួន​ជាង​៦,៦​ពាន់​លាន​ដុល្លារ ក្រោយពី​ការរញ្ជួយ​ដី​ទាំង​២​លើក​នៅ​ថ្ងៃទី​២៥ ខែមេសា ម្តង និង​ម្តងទៀត​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥ ដែល​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នោះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នេ​ប៉ាល់​ស្លាប់មាន​ចំនួន​៨៨៣២​នាក់​និង​ប្រមាណ​ជាង ២២ ០០០​នាក់ រងរបួស​។ ក្រៅពីនោះ​នៅមាន​ប្រជាជន​ជាច្រើន​ពាន់​នាក់​ទៀត គ្មាន​លំនៅដ្ឋាន​សមរម្យ ដេក​ក្រោម​តង់​បណ្តោះអាសន្ន​។​ ជំនួយ​១​ពាន់​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ឥណ្ឌា សម្រាប់​ជួយ​ប្រទេស​នេ​ប៉ាល់​រយៈពេល​៥​ឆ្នាំ បាន​ត្រៀម​រួចរាល់​សម្រាប់​ជួយសង្គ្រោះ​ប្រទេស​ដ៏​វេទនា​នេះ​។ ដោយសារ​ប្រទេស​នេ​ប៉ាល់​និង​ប្រទេស​ឥណ្ឌា​មាន​វប្បធម៌ ប្រវត្តិសាស្ត្រ ស្រដៀង​គ្នា ទើប​ប្រទេស​ឥណ្ឌា​ចង់​ស្តារ​មិត្តភាព​ជួយ​គ្នា​ក្នុង​គ្រាក្រ​ឲ្យ​បានយូរ​អង្វែង​។​

​ឯ​ប្រទេស​ចិន​វិញ គ្រោង​ផ្តល់ជំនួយ​៤៨៣​លាន​ដុល្លារ ដល់​ប្រទេស​នេ​ប៉ាល់ សម្រាប់​អភិវឌ្ឍន៍​ក្នុង​តំបន់ភ្នំ Himalay ។ មិន​ថា​ត្រូវ​ចំណាយ​ប៉ុន្មាន​នោះទេ ប្រទេស​ចិន​សន្យា​នឹង​ជួយ​ប្រទេស​នេ​ប៉ាល់​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ទ្បើង​វិញ​៕

Nepal earthquake. Bhaktapur. A city near Katmandu. People reclaiming their possessions from the wreckage. A man who had been buried and died being pulled out of the wreckage by there Nepali Army rescue team. Sculpture of elephant in ruins  of an ancient, sacred temple. by James Nachtwey

​ ​