ព្យុះ​ម៉ូ​សុង​បង្ក​ផលវិបាក​ដល់​ប្រទេស​ឥណ្ឌា

​ប្រទេស​ឥណ្ឌា​កំពុងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ព្យុះ​មូសុង បានធ្វើ​ឲ្យ​មនុស្ស​ចំនួន​៥០​នាក់​ស្លាប់បាត់​បង់ជីវិត នៅក្នុង​រដ្ឋ Gujarat និង​ប្រជាពលរដ្ឋ​មួយចំនួនទៀត​រងរបួស​។ អាជ្ញាធរ​ក្នុង​រដ្ឋ Gujarat បាន​ចាត់​កម្លាំង ក៏ដូចជា​ឧទ្ធម្ភាគចក្រ​និង​ក្រុម​ជួយសង្គ្រោះ​ដទៃទៀត​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ឲ្យ​ចាក​ចេញពី​កន្លែងកើតហេតុ ព្រោះ​ព្យុះ​មូសុង​បក់បោក​ខ្លាំង​អាចធ្វើ​ឲ្យ​បាក់​ដី​និង​រលំ​ផ្ទះ​។

​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​រដ្ឋ Gujarat ប្រមាណ​ជាង ១០ ០០០​នាក់ត្រូវបាន​គេ​ជម្លៀស​ខ្លួន​ចេញពី​តំបន់​រងគ្រោះ និង​ស្វែងរក​កន្លែង​មាន​សុវត្ថិភាព​ជូន​ពួកគេ និង​ចំណីអាហារ​ហូបចុក​។ ក្រៅពីនោះ​នៅមាន​ប្រជាជន​ប្រមាណ​១០០០ នាក់​ត្រូវ​ក្រុម​ជួយសង្គ្រោះ​តាម​ឧទ្ធម្ភាគចក្រ​ដឹក​ចេញពី​កន្លែង​មាន​គ្រោះថ្នាក់​ដោយ​សុវត្ថិភាព​។ ក្រៅពី​រដ្ឋ Gujarat នៅមាន ស្រុក​មួយចំនួនទៀត​ដូចជា ស្រុក Amreli និង​តំបន់​ដទៃទៀត​ក្នុង​ឈូង​សមុទ្រ​រង​ផលប៉ះពាល់​ធ្ងន់​ជាងគេ ព្រោះ​បានធ្វើ​ឲ្យ​មនុស្ស​ជាង ៣៦​នាក់​ត្រូវ​បាត់​ខ្លួន​ក្នុង​ព្យុះ​មូសុង​៕

mylekha_1435285866 mylekha_1435285910 hour-00063