ល្បែងស៊ីសងក្នុងខេត្តក្រចេះ ធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គម

ប្រជាពលរដ្ឋក្នុងក្រុងក្រចេះ និងនៅតាមបណ្តាស្រុកនានាក្នុងខេត្តក្រចេះ បានរិះ គន់ថាលោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ និងលោក សរ ចំរ៉ុង អភិបាលខេត្ត ក្រចេះ មិនយកចិត្តដាក់ពង្រឹងសន្តិសុខសង្គមដើម្បីឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនោះទេ។ ហេតុនេះហើយទើបល្បែងស៊ីសង និងក្រុងក្រចេះ ស្រុកសំបូរ និងស្រុកស្នួល ជាដើមបន្តកើតមានយ៉ាងរាលដាលដោយសារតែការបង្ក្រាបរបស់ សមត្ថកិច្ចនៅមានកម្រិត។ ដូច្នេះក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិគួរពិនិត្យ ឡើងវិញខ្លះផង ព្រោះបច្ចុប្បន្នល្បែងស៊ីសង អំពើចោរកម្មនិងបទល្មើសគ្រឿងញៀនជាដើម នៅតែកើតឡើងយ៉ាងរាលដាលនៅក្នុងខេត្តក្រចេះ។

កាលពីថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលខេត្តក្រចេះបានឆ្មក់បង្ក្រាប ទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែងនៅចំណុចត្បូងខ្លា ភូមិអូរកណ្តៀរ ឃុំអូរគ្រៀង ស្រុកសំ បូរ ដោយឃាត់ខ្លួនមនុស្ស៤នាក់និងរឹបអូសវត្ថុតាងមួយចំនួ្ផងដែរ។ ទីតាំងខាងលើនេះត្រូវ បានគេបើកល្បែងបញ្ជល់មាន់និងបាញ់អាប៉ោងជាយូរមកហើយ ប៉ុន្តែដោយសារមានទំនាស់ ផលប្រយោជន៍ទើបសមត្ថកិច្ចនគរបាលខេត្តចុះទៅបង្ក្រាបយកស្នាដៃតែម្តង។ ក្រៅពីមនុស្ស ៤នាក់ដែលត្រូវឃាត់ខ្លួន គឺសមត្ថកិច្ចរឹបអូសសម្ភារៈជាច្រើនរួមមានរថយន្ត១គ្រឿង ម៉ូតូ១៦ គ្រឿង និងវត្ថុតាងជាច្រើនទៀត ហលយក្នុងចំណោមអ្នកដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនគឺ មានមេខ្លោងបាញ់អាប៉ោងម្នាក់ផងដែរ។

ប្រជាពលរដ្ឋក្នុងឃុំអូរគ្រៀង បានឲ្យដឹងថាកន្លងមកសង្វៀនបញ្ជល់មាន់នោះបាន ធ្វើឲ្យអ្នកភូមិមួយចំនួនឈ្លក់វង្វេងនឹងល្បែងលែងគិតគូរពីការងាររកស៊ីអ្វីទាំងអស់ ហើយអ្នក ខ្លះចាញ់អស់លុយកាក់ទ្រពសម្បត្តិយ៉ាងច្រើន។ ដូច្នេះប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង ចំពោះការបង្ក្រាបរបស់សមត្ថកិច្ចនិងជំរុញឲ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់ទៅលើម្ចាស់សង្វៀនបញ្ជល់មាន់នោះផងដែរ ព្រោះការបង្ក្រាបតែអ្នកលេងល្បែងតូចតាចគឺជារៀងឥតន័យ និងគ្មានប្រសិទ្ធភាពឡើយ។ ជាងនេះទៅទៀតនៅក្នុងខេត្តក្រចេះមានបទល្មើសជាច្រើន ដែលសមត្ថកិច្ចនិងអាជ្ញាធរត្រូវយកចិត្តទុកដាក់បង្ក្រាបដើម្បីពង្រឹងសន្តិសុខសង្គម ដូចជាបទ បទល្មើសគ្រឿងញៀន និងល្បែងស៊ីសងដែលកំពុងកើតឡើងយ៉ាងរាលដាល ហើយបទ ល្មើសព្រៃឈើក៏សមត្ថកិច្ចគួរបង្ក្រាបប្រកបដោយប្រសិទ្ធភាពផងដែរ៕

IMG_1913 IMG_1914 IMG_1915