លោក កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដីខេត្តក្រចេះ កំពុងល្បីល្បាញរឿងពុករលួយ

ក្រោយពេលរឿងអាស្រូវពុករលួយរបស់លោក កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែន ដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តក្រចេះ ត្រូវបានបើកកកាយជាធារណៈរួចមក គេ រង់ចាំមើលថា ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ចាត់វិធានការបែបណាចំពោះមន្ត្រីពុករលួយ រូបនេះ។ ជាងនេះទៅទៀតមានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំ ពើពុករលួយរបស់លោក កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី ខេត្តក្រចេះជាមន្ទាន់ផងដែរ ព្រោះរឿងអាស្រូវត្រូវបានបើកកកាយរួចទៅហើយ។ ប្រភពខ្លះបានឲ្យដឹងថា ការដែលលោក កៅ ម៉ាឌីឡែន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងក្រសួង រៀបចំដែនដី ជួយការពារសព្វបែបយ៉ាង។

មន្ត្រីរាជការនៅក្នុងមន្ទីររៀបចំដែនដីខេត្តក្រចេះបានឲ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំ កន្លងទៅនេះលោក កៅ ម៉ាឌីឡែន ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកគ្មានញញើតអ្វី ទាំងអស់។ ក្នុងនោះមានដូចជាការកឹបកេងខ្ទង់ចំណាយថវិកាសម្រាប់មន្ទីរទាំងមូល ក៏ដូចជា បណ្តោយឲ្យកូនចៅទាមទារប្រាក់ពីការសុំច្បាប់សាងសង់សំណង់ផ្សេងៗក៏ដូចជាការផ្ទេរកម្មសិទ្ធិដីធ្លីជាដើម។ ប្រភពបានឲ្យដឹងទៀតថា ក្នុងមួយឆ្នាំៗលោកំ កៅ ម៉ាឌីឡែន ឃុបឃិតជា មួយបក្ខពួកមួយក្តាប់តូចកេងប្រវ័ញ្ជថវិការដ្ឋមិនតិចជាង២០០កានរៀលនោះទេ ក្នុងនោះមាន ទាំងប្រាក់បុរេប្រទានផងដែរ។ បញ្ហានេះថ្នាក់ដឹកនាំក្រសួងរៀបចំដែនដោះមិនគួរបណ្តែត បណ្តោយតៅទៀតឡើយព្រោះសព្វថ្ងៃលោក កៅ ម៉ាឌីឡែន ប្រព្រឹត្តអំពើពុករលួយកាន់ តែខ្លាំងឡើងៗថែមទៀត។

តាមប្រភពពីមន្ត្រីមន្ទីររៀបចំដែនដីខេត្តក្រចេះ បានឲ្យដឹងទៀតថាការចំណាយតាម រយៈលទ្ធកម្មមួយចំនួនធំ កាលពីឆ្នាំ២០១៦កន្លងទៅគឺមានភាពមិនប្រក្រតីជាច្រើន ព្រោះមាន ការរៀបចំឯកបំប៉ោងចំណាយតាមអំពើចិត្ត។ ការដែលលោក កៅ ម៉ាឌីឡែន អាចប្រព្រឹត្តអំពើ ពុករលួយយ៉ាងរលូនគឺមានការឃុបឃិតពីបក្ខពួកមួយចំនួនដូចជាអ្នកស្រី ហេង គឹមលីន ជា អនុប្រធានមន្ទីរ និងលោក យូរ ស្រស់ ប្រធានការិយាល័យរដ្ឋបាល ហើយអនុប្រធានមន្ទីរ មួយចំនួនទៀតក៏បានទទួលផលប្រយោជន៍ខ្លះៗដែរ។ ប្រភពបានឲ្យដឹងទៀតថា អនុប្រធាន មន្ទីរឈ្មោះ យិន បូទុម រកចំណូលបានច្រើនដោយសាររត់ការធ្វើប្លង់ដីនិងផ្ទេរកម្មសិទ្ធិដីធ្លី ហើយអនុប្រធានមន្ទីរឈ្មោះ ឆយ គឹមឆាយ ក៏រកចំណូលបានច្រើនដែរ។ ប្រភពពីមន្ត្រីរាជ ការក្នុងមន្ទីររៀបចំដែនដីខេត្តក្រចេះ បានឲ្យដឹងថាក្រោមការគ្រប់គ្រងរបស់លោក កៅ ម៉ាឌីឡែន គឺអំពើពុករលួយកើតឡើងជាប្រព័ន្ធតែម្តង ដូច្នេះថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី គួរចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព៕

17351172_284735855280715_429797998_n17274716_284735868614047_1684666042_n