មន្ត្រីជំនាញនិងសមត្ថកិច្ចខេត្តឧត្តរមានជ័យ មិនបង្ក្រាបឈ្មួញាឈើគ្រញូងឈ្មោះ ស្រុន ម៉េងសុង

ប្រជាពលរដ្ឋនិងសមត្ថកិច្ចតូចតាចក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបានឲ្យដឹងថា រហូតមកដល់ពេលនេះឈ្មួញឈើគ្រញូងឈ្មោះ ស្រុន ម៉េងសុង នៅតែបន្តសកម្មភាពប្រមូល ទិញឈើនិងដឹកជញ្ជូនឈើគ្រញូងខុសច្បាប់តាមអំពើចិត្តដោយពុំមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ បានលើកឡើងថាលោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ និងក្រុម សមត្ថកិច្ចពាក់ព័ន្ធដទៃទៀតប្រហែលជាប់ពាក់ព័ន្ធផលប្រយោជន៍ទើបបណ្តោយឲ្យឈ្មួញឈ្មោះ ស្រុន ម៉េងសុង ធ្វើអ្វីៗតាមអំពើចិត្ត។ ហេតុនេះហើយទើបនៅតែមានប្រជាពលរដ្ឋក្រី ក្រលួចឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងលើទឹកដីសៀម យកមកលក់ឲ្យឈ្មួញទុច្ច រិតជាបន្តបន្ទាប់។

តាមប្រភពពីសមត្ថកិច្ចតូចតាចនៅស្រុកអន្លង់វែង បានឲ្យដឹងថាឈ្មួញឈ្មោះ ស្រុន ម៉េងសុង កំពុងបន្តសកម្មភាពដឹកជញ្ជូនឈើគ្រញូងនិងឈើប្រណីតផ្សេងៗទៀតពីតំបន់ ព្រំដែនខ្មែរ-សៀម ចាប់ពីចំណុចគ៦ រហូតដល់ចំណុចគ៧ ក្នុងទិទាំងដែលគ្រប់គ្រងដោយ តំបន់ប្រតិបត្តិការសឹករងស្រុកអន្លង់វែង។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលព្រៃឈើក៏ ដូចជាមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត មិនបង្ក្រាបបទល្មើសដែលកើតឡើង យ៉ាងរាលនោះទេ ហើយពួកគេបែរជាមានជាប់ពាក់ព័ន្ធបទល្មើសទៅវិញដើម្បីជាថ្នូរនឹងផល ប្រយោជន៍។ ជាក់ស្តែងកាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវបំបែកច្រកតាទុំ ក្នុងភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង មានម៉ូតូ២គ្រឿងដឹកឈើគ្រញូងប្រមាណ ៣០០គីឡូក្រាម បម្រុងចូលទៅចម្ការស្វាយមួយកន្លែងដែលមានសមត្ថកិច្ច២នាក់គឺជាអ្នករត់ ការជាមួយមន្ត្រីជំនាញទៀតផង។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចតូចតាចបានឲ្យដឹងថា អ្នករត់ការកាងម៉ូតូដឹកឈើគ្រ ញូង គឺម្នាក់មានឈ្មោះ ជួន រដ្ឋា ជាមន្ត្រីព្រំដែនអង្គភាព៩០៥ និងម្នាក់ទៀតឈ្មោះ ភោគ ផន ចាប្រធានខស្តីទីក្នុងអង្គភាពគ៧ នៃតំបន់ប្រតិបត្តិការសឹករងស្រុកអន្លង់វែង។ អ្នករត់ការ ទាំង២នាក់នេះត្រូវបានគេដឹងថា ជាក្រុមដឹកឈលគ្រញូងឲ្យឈ្មួញឈ្មោះ ស្រុន ម៉េងសុង ហៅ សុទ្ធ មានទីលំនៅក្នុងស្រុកអន្លង់វែង និងជាប្អូនប្រុសឧកញ៉ា ស្រុន ម៉េងលាង ហើយ មានការឃុបឃិតជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទៀត។ ឈ្មួញ ឈ្មោះ ស្រុន ម៉េងសុង គឺជាឈ្មួញប្រមូលទិញឈើគ្រញូងនិងឈើប្រណីតផ្សេងៗទៀតនៅ ក្នុងស្រុកអន្លង់វែង ដោយគ្មានញញើតអ្វីទាំងអស់ ហើយប្រភពខ្លះបានឲ្យដឹងថាដោយសារ មានការបើកដៃពីលោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ ទើប ឈ្មួញ ស្រុន ម៉េងសុង ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត៕

លោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ

លោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ

17361316_285494978538136_115359677_n