សកម្មភាពកើបខ្សាច់និងមូបខ្សាច់កំពុងកើតឡើងយ៉ាងពេញបន្ទុក នៅស្រុកប្រាសាទបាគង

ប្រជាពលរដ្ឋរស់នៅឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានអំពាវនាវឲ្យ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ចាត់វិធានការទប់ស្កាត់សកម្មភាពកលបខ្សាច់ និងបូមខ្សាច់ដែលកំពុងកើតឡើងយ៉ាងអនាធិបតេយ្យនៅក្នុងមូលដ្ឋានរបស់ពួកគាត់ជាបន្ទាន់ ដើម្បីកុំឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់។ ការអំពាវបែបនេះបានកើតឡើងក្រោយ ពេលដែលបទល្មើសកើបខ្សាច់បូមខ្សាច់រាលដាលកាន់តែខ្លាំងហើយអាជ្ញាធរឃុំ អាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបបទល្មើសដែលកំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេងនោះទេ។ ផ្ទុយទៅវិញមន្ត្រីអាជ្ញាធរឃុំ អាជ្ញាធរស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធគិតតែពីរឿងផល ប្រយោជន៍រៀងៗខ្លួន មិនខ្វល់ពីផលប៉ះពាល់ទៅលើប្រជាពលរដ្ឋក្នុងមូលដ្ឋានឡើយ។

ប្រជាពលរដ្ឋក្នុងភូមិព្រំកុដ្ឋនិងភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង បានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះក្រុមហ៊ុនមួយចំនួនកំពុងធ្វើសកម្មភាពកើបខ្សាច់និងបូមខ្សាច់ យកទៅផ្គត់ផ្គង់តាមការដ្ឋានសំណង់ជាច្រើនកន្លែងក្នុងក្រុងសៀមរាប ព្រោះសំណង់កំពុងរីក រាលដាលយ៉ាងខ្លាំង។ សកម្មភាពកើបខ្សាច់និងបូមខ្សាច់នោះ កន្លែងខ្លះធ្វើឲ្យប៉ះពាល់ដល់ ផ្លូវលំនិងកន្លែងខ្លះធ្វើឲ្យប៉ះពាល់ដីស្រែចម្ការប្រជាពលរដ្ឋ ក៏ដូចជាប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋយ៉ាងពេញបន្ទុកហើយគ្មានមន្ត្រីអាជ្ញាធរមូលដ្ឋានជួយដោះស្រាយឡើយ។ ប្រជាពលរដ្ឋក្នុងឃុំបល្ល័ង្ក ដែលរងផលប៉ះពាល់បានឲ្យដឹងថា អាជ្ញាធរភូមិ អាជ្ញាធរឃុំ អាជ្ញា ធរស្រុក រហូតដល់មន្ទីរពាក់ព័ន្ធមិនចាត់វិធានការទប់ស្កាត់បទល្មើសឡើយ ហេតុនេះហើយ ទើបពួកគាត់អំពាវនាវឲ្យលោក ឃឹម ប៊ុនសុង ជាអភិបាលខេត្តជួយដោះស្រាយ។

តាមតំណាងប្រជាពលរដ្ឋក្នុងភូមិព្រំកុដ្ឋនិងភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង បានឲ្យដឹងថា កន្លងមកអ្នកភូមិ៤៤០នាក់ធ្លាប់ដាក់ពាក្យប្តឹងក្រុមហ៊ុនកើបខ្សាច់បូមខ្សាច់ចំនួន ៤ ហើយពាក្យបណ្តឹងនោះបានដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយឲ្យចាត់វិធានការទប់ ស្កាត់ផងដែរ។ តាមរយៈពាក្យបណ្តឹងនោះអាជ្ញាធរខេត្តសៀមរាបបានចាត់វិធានការឲ្យក្រុម ហ៊ុនខ្លះផ្អាកសកម្មភាព ប៉ុន្តែថ្មីៗនេះមានក្រុមហ៊ុនខ្លះបានធ្វើសកម្មភាពឡើងវិញយ៉ាងគឃ្លើន គ្មានញញើតអ្វីទាំងអស់ ហើយកន្លែងខ្លះប៉ះពាល់ដីស្រែអ្នកភូមិយ៉ាងកំរោល។ បញ្ហានេះលោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ក៏ដូចជាលោក ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ព្រោះក្រុមហ៊ុនមួយចំនួនកំពុងធ្វើសកម្ម ភាពកើបខ្សាច់និងបូមខ្សាច់ប៉ះពាល់ដីស្រែប្រជាពលរដ្ឋជាបន្តបន្ទាប់៕

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប

17355003_285500815204219_1977049875_n