បទល្មើសនេសាទក្នុងតំបន់បាក់ព្រា ស្រុកឯកភ្នំ កំពុងកើតឡើងយ៉ាងអនាធិបតេយ្យ

តាមសេចក្តីរាយការពីប្រជានេសាទរស់នៅក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឲ្យដឹងថា រយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះបទល្មើសនេសាទក្នុងមូល ដ្ឋានពួកគាត់កំពុងកើតឡើងយ៉ាងអនាធិបតេយ្យ ហើយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមិន ចាត់វិធានការបង្ក្រាបឡើយ។ មានការរិះគន់ចំៗថា លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជល ផលខេត្តបាត់ដំបង មិនចាត់វិធានការទប់ស្កាត់បទល្មើសនេសាទដែលកំពុងកើតឡើងយ៉ាង ពេញបន្ទុក ហើយបណ្តោយឲ្យកូនចៅក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្ត។ ដូច្នេះលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិ និត្យមើលភាពអសកម្មរបស់ក្រុមមន្ត្រីរដ្ឋបាលជលផលនៅខេត្តបាត់ដំបង ខ្លះផងព្រោះបទ ល្មើសនេសាទកំពុងរាលដាលយ៉ាងពេញបន្ទុក។

ប្រជានេសាទក្នុងភូមិបាក់ព្រា បានឲ្យដឹងថា បទល្មើសប្រើឧបករណ៍ខុសច្បាប់ដូច ជាប្រើម៉ូទ័រឆក់ត្រី និងយកមងក្រឡាញឹកហ៊ុមកំប្លោកព័ទ្ធចាប់ត្រីកំពុងកើតឡើងយ៉ាងអនាធិប តេយ្យនៅក្នុងតំបន់ដែ្នេសាទសហគមន៍បាក់ព្រា ជាពិសេសនៅក្នុងតំបន់ឡូត៍លេខ៦ និងបឹង អភិរក្សក្រពលរាល។ ប្រជានេសាទបានឲ្យដឹងថា មន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ ព័ន្ធដទៃទៀតមិនចាត់វិធានការបង្ក្រាបបទល្មើសនោះទេ ហើយបើតាមដឹងមន្ត្រីរដ្ឋបាលជល ផលនិងសមត្ថកិច្ចពាក់ព័ន្ធទទួលផលប្រយោជន៍ពីក្រុមជនល្មើសទើបមិនបង្ក្រាបបទល្មើស ដែលកំពុងកើតឡើងយ៉ាងរាលដាល។ ប្រជានេសាទជាលក្ខណៈគ្រួសារបានឲ្យដឹងថា ប្រសិន បើពួកគាត់ប្រើឧបករណ៍ខុសច្បាប់តិចតួចត្រូវគេបង្ក្រាបយ៉ាងកំរោល ប៉ុន្តែសម្រាប់ក្រុមជន ល្មើសដែលប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំគេមិនបង្ក្រាបឡើយ ព្រោះជាប្រភពចំណូល ដ៏សំខាន់របស់ពួកគេ។

នាយផ្នែករដ្ឋបាលជលផលស្រុកឯកភ្នំ ឈ្មោះ ម៉ៅ ប៉េងលី ត្រូវបានប្រជានេសាទជា លក្ខណៈគ្រួសាររិះគន់ថា គិតគូរតែរឿងប្រមូលលុយដាក់ហោប៉ៅហើយបណ្តោយឲ្យបទ ល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុកនៅក្នុងតំបន់អភិរក្សនិងនៅ ចំណុចឡូត៍នេសាទលេខ៦។ ការដែលលោក ម៉ៅ ប៉េងលី ហ៊ានធ្វើអ្វីៗតាមអំពើចិត្តក៏អាច មានការឃុបឃិតបើកដៃពីលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង ផងដែរ បើគ្មានការត្រូវរ៉ូវពីមេៗទេនោះ លោក ម៉ៅ ប៉េងលី និងបក្ខពួកមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។ ដូច្នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ គួរពិនិត្យមើលបញ្ហានេះខ្លះផង ព្រោះសូម្បីតែលោក អេង ជាសាន អគ្គនាយករដ្ឋបាលជល ផលក៏រក្សាភាពស្ងៀមស្ងាត់ជុំវិញបទល្មើសនេសាទនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង នោះដែរ៕

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម

17360849_285506285203672_2111103336_n 17360934_285506251870342_1522161347_n