ប្រជាពលរដ្ឋរង់ចាំមើលប្រសិទ្ធភាពនៃការបង្ក្រាបបបទល្មើសព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី

ថ្មីៗកន្លងទៅនេះសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស បានចាត់វិធានការបង្ក្រាបបទ ល្មើសព្រៃឈើនៅតំបន់អូរហុច ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាប់ព្រំដែនយួន ហើយរក ឃើញវត្ថុតាងជាច្រើននិងស្គាល់អត្តសញ្ញាណអ្នកជាប់ពាក់ព័ន្ធរាប់សិបនាក់ផងដែរ។ នៅក្នុង ការបង្ក្រាបនោះ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសរឹបអូសបានឈើសុក្រំ គគីរ ផ្ចឹក ចំនួន១៤៥ កំណាត់ រថយន្តបង្កុងចំនួន៨គ្រឿង រណារយន្ត១គ្រឿង ម៉ូតូ៥គ្រឿង ហើយក៏មានការឃាត់ ខ្លួនជនជាតិយួន៧នាក់ ដែលបច្ចុប្បន្នជនជាតិយួនទាំងនោះកំពុងជាប់ឃុំក្នុងពន្ធនាគារ ខេត្ត មណ្ឌលគិរី។ ហេតុនេះហើយទើបប្រជាពលរដ្ឋខេត្តមណ្ឌលគិរី កំពុងតាមតាមដោយយកចិត្ត ទុកដាក់ចំពោះប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើសព្រៃឈើព្រោះអ្នកជាប់ពាក់ព័ន្ធភាគច្រើន ជាមន្ត្រីយោធានិងមន្ត្រីនគរបាល។

ប្រភពព័ត៌មានពីសមត្ថកិច្ចនិងមន្ត្រីសាលាខេត្តមណ្ឌលគិរី បានឲ្យដឹងថាមន្ត្រីយោធាចំ នួន៣៧នាក់និងមន្ត្រីនគរបាល១១នាក់ ត្រូវបានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទ ល្មើសព្រៃឈើកោះហៅទៅសួរនាំពាក់ព័ន្ធបទល្មើសកាប់ឈើនៅតំបន់អូរហុច ស្រុកអូររាំង ជាប់ព្រំដែនយួន។ ប្រភពបានឲ្យដឹងទៀតថា ក្នុងចំណោមមន្ត្រីយោធានិងមន្ត្រីនគរបាលទាំង នោះមានអ្នកខ្លះប្រឈមមុខនឹងតុលាការ ហើយអ្នកខ្លះទៀតត្រូវបានអប់រំហើយផ្លាស់ប្តូរទៅធ្វើ ការងារនៅកន្លេងផ្សេង។ ក៏ប៉ុន្តែគេមិនដឹងថា ស្នងលារនគរបាលខេត្តមណ្ឌលគិរី និងមេបញ្ជា ការយោធាខេត្តមណ្ឌលគិរី អាចមានចំណែកទទួលខុសត្រូវឬក៏អត់នោះទេនៅពេលដែលកូន ចៅក្រោមឱវាទរបស់ពួកគេជាប់ពាក់ព័ន្ធនឹងបទល្មើស។ ប្រភពខ្លះបានឲ្យដឹងថា បើគ្មានការ ឃុបឃិតបើកដៃពីលោក តូច យន់ ស្នងការនគរបាលខេត្តមណ្ឌលគិរី និង លោក ឃិន ម៉េងស្រេង មេបញ្ជាការយោធាខេត្តមណ្ដលគិរីទេ គឺមន្ត្រីនគរបាលនិងមន្ត្រីយោធាតូចតាច មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។

មន្ត្រីយោធាទាំង៣៧នាក់និងមន្ត្រីនគរបាល១១នាក់ ដែលជាប់ពាក់ព័ន្ធបទល្មើសកាប់ឈើនៅតំបន់អូរហុច ស្រុកអូររាំង ត្រូវបានគេស្គាល់អត្តសញ្ញាណអស់ហើយនិងត្រូវបានសួរ នាំជាបន្តបន្ទាប់កាលពីថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០១៧។ ក្នុងនោះមន្ត្រីនគរបាល៩នាក់អាច ប្រឈមនឹងការអប់រំហើយផ្លាស់ប្តូរកន្លែងការងារ ចំណែកមន្ត្រីនគរបាល២នាក់ដែលជា ប្រធានច្រករបៀងការពារព្រំដែនអូរហុច និងប៉ុស្តិ៍អូរជុំ អាចត្រូវប្រឈមនឹងច្បាប់។ រីឯមន្ត្រី យោធាឈ្មោះ យិន ចន្ទី និងឈ្មោះ ហ៊ឹម សុផាត មេបញ្ជាការរងវរការពារព្រំដែនលេខ១០៣ ក៏អាចប្រឈមនឹងវិធានការច្បាប់ដែរ។ ទោះជាយ៉ាងណាប្រជាពលរដ្ឋអំពាវនាវឲ្យសមត្ថ កិច្ចនិងតុលាការចាត់វិធានការទៅលើស្នងការនគរបាល និងមេយោធាខេត្តមណ្ឌលគិរីផងដែរ ព្រោះបើមេធំៗមិនបើកដៃទេគឺកូនចៅតូចតាចមិនហ៊ានប្រព្រឹត្តខុសច្បាប់ឡើយ៕

17328055_285515501869417_1240224794_n 17328077_285515571869410_1626798803_n 17354829_285515551869412_2077905537_n 17361383_285515621869405_1133011704_n