បងប្រុសអភិបាលខេត្តតាកែវ កំពុងល្បីខាងដឹកជញ្ជូនឈើចេញទៅស្រុកយួន

រហូតកមដល់ពេលនេះបទល្មើសដឹកជញ្ជូនឈើពីខេត្តពោធិ៍សាត់ ចូលខេត្តកំពង់ស្ពឺ ឆ្លងកាត់ខេត្តកំពតនិងខេត្តតាកែវ ចេញទៅស្រុកយួនកំពុងកើតឡើងយ៉ាងពេញបន្ទុក ព្រោះអី ការបង្ក្រាបរបស់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធពុំមានប្រសិទ្ធភាពទេ។ ក្នុងចំណោមឈ្មួញ ធំៗ ដែលកាងឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមតំបន់ព្រំដែនក្នុងខេត្តតាកែវ គឺ មានឈ្មួញឈ្មោះ ឡាយ ណារិទ្ធ ម្នាក់ផងដែរដែលត្រូវជាបងប្រុសលោក ឡាយ វណ្ណៈ អភិ បាលខេត្តតាកែវ និងជាស្នងការរងនគរបាលខេត្តតាកែវ។ ដោយអាងមានអំណាចខ្លាំងក្លានិង មានខ្នងបង្អែករឹងមាំបែបនេះហើយទោះបលោក ឡាយ ណារិទ្ធ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ពុំមាននរណាហ៊ានប៉ះពាល់ឡើយ។

តាមប្រភពពីសមត្ថកិច្ចតូចតាចនៅក្នុងស្រុកបុរីជលសា ខេត្តតាកែវ បានឲ្យដឹងថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ខែមីនា ឆ្នាំ២០១៧ មានរថយន្តយីឌុបដឹកឈើម្រេញ (រាជកុល) ១គ្រឿងបានយកឈើមកផ្ទេរដាក់ទូកនៅក្នុងទន្លេកំពង់អំពិលគឺនៅមិនឆ្ងាយពីសា លាស្រុកបុរីជលសា នោះទេដោយពុំមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធទៅក្បែរឡើយ។ ប្រភពបានឲ្យដឹងទៀតថា អ្នកមានអំណាចរត់ការឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន យ៉ាងរលូនគឺលោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ទទួលបន្ទុកនគរបាលប្រ ឆាំងបទល្មើសសេដ្ឋកិច្ច។ ជាងនេះទៅទៀតមានការបង្ហើបឲ្យដឹងថា លោក ឡាយ ណារិទ្ធ តែងយកឈ្មោះ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដែលជាប្អូនប្រុសរបស់ខ្លួនមកប្រើ ដើម្បីឲ្យមុខរបររបស់ខ្លួនប្រព្រឹត្តទៅដោយជោគជ័យ។

មន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវ មួយចំនួនបានលើកឡើងថា លោក ឡាយ ណារិទ្ធ មិនត្រឹមតែជាអ្នករត់ការបើកផ្លូវឲ្យឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន ប៉ុណ្ណោះទេ គឺថែមទាំងជាអ្នកបែងចែកផលប្រយោជន៍ទៅឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ ព័ន្ធជាច្រើនស្ថាប័នទៀតផងដែរ។ ហេតុនេះលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និង លោក អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវ គួរពិនិត្យមើលបញ្ហានេះខ្លះផងព្រោះអី លោក ឡាយ ណារិទ្ធ កាន់តែល្បីខាងដឹកជញ្ជូនឈើចេញទៅស្រុកយួនហើយ។ ប្រភពពី មន្ត្រីអាជ្ញាធរក្នុងស្រុកបុរីជលសា បានឲ្យដឹងថា មួយរយៈកន្លងទៅនេះបទល្មើសដឹកជញ្ជូន ឈើចេញតាមច្រកកំពង់អំពិល កើតឡើងកាន់តែច្រើនហើយគ្មានអ្នកណាហ៊ានបង្ក្រាប ទេព្រោះគេដឹងថាជាឈើរបស់លោក ឡាយ ណារិទ្ធ ដែលជាបងប្រុសលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ៕

លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ

លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ