ឈ្មួញ ឡៅ តុងហាន នៅតែនាំគ្រឿងសំណង់គេចពន្ធចូលតាមច្រកជ្រៃធំ យ៉ាងពេញបន្ទុក

ករណីឈ្មួញជាមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ឈ្មោះ ឡៅ តុងហាន រកស៊ីនាំចូល គ្រឿងសំណង់គេចពន្ធនិងបង់ពន្ធមិនគ្រប់តាមច្រកជ្រៃធំ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្ត កណ្តាល បានកើតឡើងជាយួរមកហើយធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹក សន្ធាប់ក្នុងមួយខែៗ។ ការដែលឈ្មួញឈ្មោះ ឡៅ តុងហាន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមាន ការឃុបឃិតបើកដៃពីលោក មួង ដារ៉ា ប្រធានការិយាល័យគយច្រកជ្រៃធំ ដែលល្បីល្បាញ ខាងពុករលួយនិងមានខ្នងបង្អែករឹងមាំនៅខាងលើ។ ក្នុងនោះលោក គុណ ញឹម ដែលជាអគ្គ នាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏អាចជាប់ពាក់ព័ន្ធផលប្រយោជន៍ផងដែរ ទើបបណ្តោយឲ្យលោក មួង ដារ៉ា មេគយច្រកជ្រៃធំ ធ្វើអ្វីៗតាមអំពើចិត្ត។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកជ្រៃធំ បានឲ្យដឹងថាសព្វថ្ងៃនេះក្រុម ហ៊ុនហង្ស របស់ឧត្តមសេនីយ៍ ឡៅ តុងហាន ជាមន្ត្រីយោធាក្នុងអង្គរក្សនៅតែដឹកគ្រឿង សំណង់ច្រើនប្រភេទពីប្រទេសចិន ឆ្លងកាត់ស្រុកយួនហើយចូលមកស្រុកខ្មែរតាមច្រកជ្រៃធំ យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា គ្រឿងសំណង់ដែលឈ្មួញ ឡៅ តុងហាន នាំ ចូលតាមច្រកជ្រៃធំ បង់ពន្ធតែ២០ទៅ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនេះមានការឃុបឃិតបែង ចែកផលប្រយោជន៍ជាមួយមន្ត្រីពុករលួយ ជាពិសេសលោក មួង ដារ៉ា ដែលជាប្រធានការិយា ល័យគយច្រកជ្រៃធំតែម្តង។ ដូច្នេះលោក ឱម យ៉ិនទៀង ដែលជាប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ គួរបើកការស៊ើបអង្កេតជាបន្ទាន់ព្រោះលោក មួយ ដារ៉ា និងឈ្មួញ ឡៅ តុងហាន កំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។

មន្ត្រីគយតូចតាចនៅច្រកជ្រៃធំ និងនៅក្នុងខេត្តកណ្តាលបានឲ្យដឹងថា ទំនិញដែល ក្រុមហ៊ុនហង្សណរបស់មេឈ្មួញ ឡៅ តុងហាន នាំចូលមានដូចជា ដែក ឥដ្ឋការ៉ូ ស៊ីម៉ងត៍ ក្បឿង និងសម្ភារៈសំណង់ជាច្រើនប្រភេទទៀត ហើយឈ្មួញឡៅ តុងហាន មានផែផ្ទាល់ខ្លួន សម្រាប់ឡើងទំនិញផងដែរ។ ទំនិញទាំងនោះត្រូវបានលើកដាក់លើរថយន្តយីឌុបធំៗដឹក ជញ្ជូនចូលមករាជធានីភ្នំពេញ តាមផ្លូវជាតិលេខ២១បេ ធ្វើឲ្យខូចផ្លូវនិងស្ពានជាបន្តបន្ទាប់គ្មាន មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ។ ប្រភពពីសមត្ថកិច្ចតូចតាច បានឲ្យដឹងថា ឈ្មួញជាមន្ត្រីយោធាឈ្មោះ ឡៅ តុងហាន ឃុបឃិតជាមួយមន្ត្រីជំនាញ និង សមត្ថកិច្ចពាក់ព័ន្ធច្រើនស្ថាប័នទើបអាចនាំចូលគ្រឿងសំណង់គេចពន្ធនិងបង់ពន្ធមិនគ្រប់ ចូកតាមច្រកជ្រៃធំយ៉ាងពេញបន្ទុក៕

លោក គុណ ញឹម អគ្គនាយកគយ

លោក គុណ ញឹម អគ្គនាយកគយ

លោក មួង ដារ៉ា មេគយច្រកជ្រៃធំ

លោក មួង ដារ៉ា មេគយច្រកជ្រៃធំ