មេការឧកញ៉ា ទ្រី ភាព ឈ្មោះលោក សាល បន្តប្រមូលទិញឈើស្តុកទុកដឹកជញ្ជូនចេញទៅ ស្រុកយួន

ប្រភពពីមន្ត្រីរាជការនិងសមត្ថកិច្ចតូចតាចក្នុងខេត្តរតនគិរី បានឲ្យដឹងថាលោក សាល ដែល ជាមេការឧកញ៉ា ទ្រី ភាព នៅតែបន្តប្រមូលទិញឈើដឹកទៅស្តុកទុកក្នុងទីតាំងមួយ កន្លែងក្បែរច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ាន ប៉ះពាល់ឡើយ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលព្រៃឈើ នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច និងសមត្ថកិច្ចផ្សេងទៀតសុទ្ធតែមានទំនាក់ទំនងល្អជាមួយលោក សាល ច្រើនឆ្នាំ មកហើយដោយទទួលបានផលប្រយោជន៍ជាប្រចាំ។ ហេតុនណវើយទើបលោក សាល អាចប្រមូលទិញឈើពីបណ្តាស្រុកនានាក្នុងខេត្តរតនគិរី ហើយដឹកជញ្ជូនយកទៅរក្សាទុកក្បែរ ច្រកអូរយ៉ាដាវ យ៉ាងរលូនគ្មានឧបសគ្កអ្វីទាំងអស់។

មានការកត់សម្គាល់ថា កន្លងមកឧកញ៉ា ទ្រី ភាពធ្លាប់បានអះអាងពីរឿងឈប់កាប់ឈើ ទៀតហើយ ក៏ប៉ុន្តែជាក់ស្តែងមេការឧកញ៉ា ទ្រី ភាព មួយចំនួននៅតែប្រមូលទិញឈើនិងដឹក ជញ្ជូនឈើចេញទៅស្រុកយួនដោយគ្មានញញើតអ្វីទាំងអស់។ ដោយសារតែលោក សាល បន្តប្រមូលទិញឈលក្នុងខេត្តរតនគិរី បែបនេះហើយទើបបទល្មើសកាប់ឈើក្នុងព្រៃការពារ ព្រៃអភិរក្ស ព្រៃសហគមន៍ ព្រៃដែនជម្រកសត្វ និងឧទ្យានជាតិវីរៈជ័យ នៅតែបន្តកើតមាន យ៉ាងមហន្តរាយ។ ជាមួយគ្នានេះលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និង ប្រធានមន្ទីរបរិស្ថានខេត្តនេះគិតតែពីរឿងផលប្រយោជន៍ហើយបណ្តោយឲ្យបទល្មើសកាប់ ឈើនិងដឹកជញ្ជូនឈើខុសច្បាប់កើតឡើងយ៉ាងអនាធិបតេយ្យ។

សមត្ថកិច្ចនគរបាលក្នុងខេត្តរតនគិរី មួយចំនួនបានឲ្យដឹងថា លោក សាល គឺជាមេការ ទទួលបន្ទុកខាងរកស៊ីឈើរបស់ឧកញ៉ា ទ្រី ភាព នៅក្នុងខេត្តរតនគិរី ច្រើនឆ្នាំមកហើយគ្មាន នរណាហ៊ានប៉ះពាល់ទេ។ លោក សាល គឺជាមេការធំជាងគេក្នុងខេត្តរតនគិរី ហើយមានទំ នុកចិត្តខ្លាំងពីឧកញ៉ា ទ្រី ភាព ផងដែរ ជាងនេះទៅទៀតជំនួញឈើរបស់ក្រុមហ៊ុនទ្រី ភាព ក្នុងខេត្តរតនគិរី នាពេលកន្លងមកស្ថិតក្នុងកណ្តាប់ដៃលោក សាល ទាំងស្រុង។ ដោយសារ តែមានឥទ្ធិលរបស់ឧកញ៉ា ទ្រី ភាព និងមានទំនាក់ទំនងជាមួយសមត្ថកិច្ចយូរឆ្នាំមកហើយ នោះទើបលោក សាល អាចបន្តប្រមូលទិញឈើនិងដឹកជញ្ជូនឈើក្នុងខេត្តរតនគិរី យ៉ាង ងាយស្រួលមួយរយៈពេលចុងក្រោយនេះ៕

 

លោក សាល មេការក្រុមហ៊ុន ទ្រី ភាព

លោក សាល មេការក្រុមហ៊ុន ទ្រី ភាព

 

17410029_286842498403384_336137256_n