ឈ្មួញយួនអាចបើកសិប្បកម្មកែច្នៃឈើខុសច្បាប់ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី យ៉ាងរំភើយ

លោក វង់ សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី និងមន្ត្រីរដ្ឋបាលព្រៃ ឈើគ្រប់លំដាប់ថ្នាក់ក្នុងខេត្តនេះ ត្រូវបានប្រជាពលរដ្ឋនិងមជ្ឈដ្ឋាននានារិះគន់ថាមិនយក ចិត្តទុកដាក់បង្ក្រាបបទល្មើសព្រៃឈើដែលកំពុងកើតឡើងយ៉ាងរាលដាលនោះទេ។ ជាក់ ស្តែងនៅក្នុងក្រុងសែនមនោរម្យ និងបណ្តាស្រុកមួយចំនួនមានរោងសិប្បកម្មកែច្នៃឈើខុស ច្បាប់កើតឡើងយ៉ាងពេញបន្ទុក ហើយមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត គិតតែរឿងប្រមូលលុយដាក់ហោប៉ៅយ៉ាងក្រអឺតក្រទម។ បញ្ហានេះលោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម និងអគ្គនាយករដ្ឋបាលព្រៃឈើ គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះបទល្មើស ព្រៃឈើក្នុងខេត្តមណ្ឌលគិរី នៅតែបន្តកើតឡើងអនាធិបតេយ្យ។

ប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានរិះគន់ថា លោក អ៊ុំ វណ្ណសុ ភ័គ នាយផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ មិនហ៊ានបង្ក្រាបសិប្បកម្មកែច្នៃឈើខុសច្បាប់ របស់ជនជាតិយួន ឈ្មោះ ភឿង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។ មន្ត្រីអាជ្ញាធរក្រុងសែន មនោរម្យ ក៏បានឲ្យដឹងដែរថា នាយសង្កាត់និងនាយផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ បាន ចុះត្រួតពិនិត្យទីតាំងសិប្បកម្មកែច្នៃឈើ៣កន្លែងរបស់ជនជាតិយួនឈ្មោះ ភឿង នៅក្នុងភូមិ ជ្រៃសែន សង្កាត់សុខដុម ក្រុងសែនមនោរម្យកាលពីប្រឹកថ្ងៃទី១៧ ខែមីនា។ ប៉ុន្តែក្រោយពេល រកឃើញឈើប្រណីតជាច្រើនម៉ែត្រគូប ជាច្រើនកំណាត់រួចមកមិនឃើញមានការរឹបអូសឈើ ប្រណីត និងឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងរោងសិប្បកម្មនោះឡើយ។

ទាក់ទងបញ្ហាខាងលើនេះមន្ត្រីអាជ្ញាធរនិងប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី បានរិះគន់ថា លោក អ៊ុំ វណ្ណសុភ័គ នាយផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ ទំ នងជាខ្លាចអំណាចជនជាតិយួនឈ្មោះ ភឿង ទើបមិនហ៊ានបង្ក្រាបរោងសិប្បកម្មកែច្នៃឈើ ខុសច្បាប់។ ប្រជាពលរដ្ឋបានត្អូញត្អែរថា សិប្បក្មកែច្នៃឈើ៣កន្លែងរបស់ជនជាតិយួនឈ្មោះ ភឿង រំខានដល់ការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំងព្រោះសំឡេងអារច្រៀកឈើឈូសឈើ លាន់ឮខ្លាំងណាស់ចេញពីរោងសិប្បកម្មនោះ។ មានការសង្ស័យថា លោក អ៊ុំ វណ្ណសុភ័គ និង បក្ខពួកទទួលផលប្រយោជន៍ពីជនជាតិយួនទើបមិនបង្ក្រាបសិប្បកម្មកែច្នៃឈើខុសច្បាប់របស់ជនជាតិយួនបែបនេះ។ ជាងនេះទៅទៀតជនជាតិយួនឈ្មោះ ភឿង ជាឈ្មួញទិញនិងលក់ ឈើខុសច្បាប់ជាយូរមកហើយមិនដែលមានមន្ត្រីជំនាញឬសមត្ថកិច្ចណាប៉ះពាល់ទេ ហើយ ឈើកែច្នាំរួចមួយចំនួនត្រូវឈ្មួញយួនឈ្មោះ ភឿង ដឹកជញ្ជូនតាមរថយន្តក្រុងនិងរថយន្តសាំ យ៉ុងចេញទៅស្រុកយួនជារៀងរាល់ថ្ងៃ ដោយមានការឃុបឃិតជាមួយមន្ត្រីពុករលួយ៕

17409469_286855041735463_1303595767_n 17439703_286855068402127_2062155475_n