ព្រៃឈើដែលនៅសេសសល់ក្នុងខេត្តឧត្តរមានជ័យ កំពុងរងការបំផ្លាញឥតឈប់ឈរ

តាមសេចក្តីរាយការណ៍ពីមន្ត្រីអង្កការក្រៅរដ្ឋាភិបាល ប្រជាសហគមន៍និងមន្ត្រីអាជ្ញា ធរមូលដ្ឋានក្នុងក្រុងសំរោង ស្រុកចុងកាល់និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹង ថា ព្រៃឈើដែលនៅសល់បន្តិចបន្តួចក្នុងមូលដ្ឋានពួកគាត់កំពុងប្រឈមនឹងការបំផ្លាញ ឥត ឈប់ឈរពីសំណាក់ឈ្មួញ អ្នកមានលុយអ្នកមានអំណាច និងមន្ត្រីប្រដាប់ អាវុធ មួយចំនួន។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ស ថាវី អភិបាលខេត្ត ឧត្តរមានជ័យ ចាត់ វិធានការបង្ក្រាបបទល្មើសជាបន្ទាន់មុនពេលព្រៃឈើត្រូវវិនាសសាបសូន្យ ព្រោះមន្ត្រីរដ្ឋបាល ព្រៃឈើនិងមន្ត្រីបរិស្ថានមិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើឡើយ។ ជាងនេះទៅ ទៀតប្រភពខ្លះបានរិះគន់ថា មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធគឺជាអ្នកឃុបឃិតឲ្យមានបទ ល្មើសដើម្បីជាថ្នូរនឹងផលប្រយោជន៍។

ប្រជាពលរដ្ឋក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ព្រៃឈើសង្ឃរុក្ខវ័ន្តទំហំជាង១៦ ០០០ហិកតា ដែលនៅក្នុងភូមិសាស្រ្តក្រុងសំរោង ស្រុកចុងកាល់ និងស្រុកអន្លង់វែង កំពុងរងការបំផ្លាញយ៉ាងពេញបន្ទុក ហើយប្រជាសហគមន៍មិនអាចទប់ស្កាត់បទល្មើសបានទេ ព្រោះជនល្មើសមិនខ្លាចច្បាប់ឡើយ។ ប្រភពបានឲ្យដឹងទៀតថា ក្រៅពីមានបទល្មើសកាប់ ឈើខុសច្បាប់ដែលកំពុងកើតឡើងយ៉ាងរាលដាលគឺមានបទល្មើសដាក់អន្ទាក់ចាប់សត្វនិង ប្រើឧបករណ៍ឆក់សម្លាប់សត្ចព្រៃយកទៅជួញដូរខុសច្បាប់យ៉ាងមហន្តរាយ។តំណាងប្រជាសហគមន៍ការពារព្រៃរុក្ខវ័ន្ត បានត្អូញត្អែរថាព្រៃឈើនិងសត្វព្រៃចៀសមិនផុតពីសេចក្តីវិនាស ឡើយ បើអាជ្ញាធរខេត្តឧត្តរមានជ័យនិងសមត្ថកិច្ចក្នុងខេត្តនេះមិនបង្ក្រាបបទល្មើសឲ្យបាន ទាន់ពេលវេលាទេនោះ៕

តំណាងសហគមន៍ការពារព្រៃរុក្ខវ័ន្ត បានបញ្ជាក់ថាដើមឈើធំៗក្នុងព្រៃនិងសត្វព្រៃជា ច្រើនប្រភេទកំពុងរងការបំផ្លាញគួរឲ្យព្រួយបារម្ភ ហើយពេលខ្លះប្រជាសហគមន៍និងក្រុមយោ ធា បានរួមគ្នាល្បាតការពារព្រៃឈើនិងសត្វព្រៃផងដែរ តែក្រុមជនខិលខូចនៅតែអាចលួច ចូលកាប់ឈើនិងដាក់អន្ទាក់ចាប់សត្វព្រៃបានដដែល។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យ ដឹងថាព្រៃមានទំហំធំ ហើយកន្លាំងល្បាតរបស់សហគមន៍មានគ្នាតិចទើបជនខិលខូចនៅ តែអាចលួចចូលកាប់ដើមឈើធំៗនិងដាក់អន្ទាក់ក៏ដូចជាប្រើឧបករណ៍ឆក់សម្លាប់សត្វព្រៃ យកទៅជួញដូរតាមអំពើចិត្ត។ ហេតុនេះលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ក៏ដូច ជាក្រសួងនិងស្ថាប័នពាក់ព័ន្ធគួរចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃរុក្ខវ័ន្តជាបន្ទាន់ ដើម្បីឲ្យព្រៃនេះនៅគង់វង្សយូរអង្វែង ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ៕

លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ

លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ

17410457_287258728361761_1231173720_n

 

17391980_287258885028412_1833806681_n