រដ្ឋសភាប្រទេសណូវ៉ែលសេឡង់ សម្តែងការគាំទ្រដល់ការតស៊ូរបស់គណបក្សសង្រ្គោះជាតិតាមបែបប្រជាធិបតេយ្យ

ថ្មីៗនេះរដ្ឋសភាប្រទេសណូវ៉ែលសេឡង់ សម្តែងការគាំទ្រដល់ការតស៊ូរបស់គណបក្សសង្រ្គោះជាតិតាមបែបប្រជាធិបតេយ្យដែលនោះគឺជាគោលការណ៍មួយដែលប្រទេសកាន់លទ្ធិប្រជាធិបតេយ្យរឹងមាំគាំទ្រដល់ដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងបណ្តាប្រទេសដែលមិនទាន់មានលទ្ធិប្រជាធិបតេយ្យរឹងមាំ។ ការបង្ហាញគោលជំហរនេះ គឺបានកើតឡើងក្នុងអំឡុងពេលដែលគណៈប្រតិភូជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបានចូលជួបពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់នៃរដ្ឋសភាប្រទេសណូវ៉ែលសេឡង់។

លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ដែលស្ថិតនៅក្នុងចំណោមប្រតិភូជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា លោកស្រី Annette King សមាជិករដ្ឋសភាមកពីគណបក្សប្រឆាំង និងលោកស្រី Melissa Lee សមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចនៃប្រទេសណូវ៉ែលសេឡង់ បានទទួលជួបពិភាក្សាការងារ ពិសេសដំណើរការលទ្ធិប្រធិបតេយ្យជាមួយគណៈប្រតិភូគណបក្សសង្គ្រោះជាតិដឹកនាំដោយលោកប្រធាន កឹម សុខា ហើយបានរៀបចំអាហារថ្ងៃត្រង់ទទួលគណៈប្រតិភូផងដែរ ។

លើសពីនេះទៀត ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ក៏បានជួបជាមួយនឹងមន្ដ្រីក្រសួងការបរទេស និងសមាជិកសភាទាំង២គណបក្សនៃប្រទេសណូវ៉ែលសេឡង់ផងដែរ។ ក្រសួងការបរទេសប្រទេសណូវ៉ែលសេឡង់ ក៏ធ្លាប់ចូលរួមសម្តែងក្តីបារម្ភពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាផងដែរ ពិសេសដំណើរការបោះឆ្នោតដែលគណបក្សកាន់អំណាចបង្កបញ្ហាច្រើន។

ជំនួបពិភាក្សាការងារខាងលើនេះ ត្រូវបានមន្រ្តីគណបក្សសង្រ្គោះជាតិ បញ្ជាក់ថា វាមិនត្រឹមតែធ្វើឲ្យសហគមន៍អន្តរជាតិស្គាល់ច្បាស់ពីគណបក្សសង្រ្គោះជាតិនោះទេ តែក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរនៅប្រទេសកម្ពុជាផងដែរ ព្រោះប្រទេសមានលទ្ធិប្រជាធិបតេយ្យរឹងមាំមិនចង់ឃើញមានការក្រាញអំណាចនៅប្រទេសកម្ពុជា ដែលនោះវាជាឧបសគ្គដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ៕

IMG_0569