តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ព្រួយបារម្ភក្នុងករណីមានជនអនាមិកបំផ្លាញអ៊ីម៉ែលរបស់ខ្លួន

ថ្មីៗនេះលោក អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាលនៃគណបក្សសង្រ្គោះជាតិ បានជូនដំណឹងដល់សាធារណមតិជាតិ និងអន្តរជាតិឲ្យបានជ្រាបថា ពួកជនទុច្ចរិតព័ត៌មានវិទ្យាបានលួច (hack) អ៊ីម៉ែលរបស់លោកមានឈ្មោះ engchhaieang123@gmail.com យកទៅប្រើប្រាស់ក្នុងគោលដៅទុច្ចរិត ។ ដូច្នេះលោកសូមបដិសេធមិនទទួលខុសត្រូវរាល់គ្រប់ព័ត៌មានដែលផ្ញើចេញពីអ៊ីម៉ែលឈ្មោះ engchhai eang123@gmail.com នេះឡើយ ។ អាស្រ័យហេតុនេះសូមសាធារណមតិ និងអាជ្ញាធរមានសមត្ថកិច្ចជ្រាបជាព័ត៌មាន។

ចំណែកលោកស្រី លី ស្រីវីណា តំណាងរាស្ត្រមណ្ឌលភ្នំពេញក៏បានជំរាបជូនសាធារណមតិជាតិអន្តរជាតិ និងអាជ្ញាធរមានសមត្ថកិច្ចឲ្យបានជ្រាបថា ថ្មីៗនេះអ៊ីម៉ែលលោកស្រី ឈ្មោះ lysreyvyna@gmail.com ត្រូវចោរព័ត៌មានវិទ្យា(hackers) បានលួចយក(hack) ។ ដូច្នេះលោកស្រីសូមបដិសេធមិនទទួលខុសត្រូវរាល់ព័ត៌មានដែលផ្ញើចេញពីអ៊ីម៉ែលឈ្មោះ lysreyvyna@gmail.com ទៀតឡើយ ។ អាស្រ័យហេតុនេះសូមមតិសាធារណៈ និងអាជ្ញាធរមានសមត្ថកិច្ចជ្រាបជាព័ត៌មាន ។

ទន្ទឹមនឹងនេះលោក យឹម សុវណ្ណ តំណាងរាស្ត្រមណ្ឌលភ្នំពេញ ក៏បានជំរាបជូនសាធារណមតិ និងអាជ្ញាធរមានសមត្ថកិច្ចឲ្យបានជ្រាបដែរថា នៅថ្ងៃនេះមានជនខិលខូចបានវាយលុកនិងលួចយក (hack ) គណនីអ៊ីម៉ែល (Email Account) របស់លោកដែលមានអាសយដ្ឋាន (yimsovann@gmail.com)។ ដូច្នេះលោកសូមបដិសេធមិនទទួលខុសត្រូវ ចំពោះការទំនាក់ទំនងតាមរយៈគណនីអ៊ីម៉ែល (yimsovann@gmail.com) នោះឡើយ គិតចាប់ពីដើមខែមេសា ឆ្នាំ២០១៧នេះតទៅ៕

17842525_1135413539938272_431497758_n 17918429_1135416806604612_109720027_n 17918432_1135417403271219_1525898710_n