ឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ សូមជូនពរជនរួមជាតិខ្មែរឲ្យជួបតែសេចក្តី សុខគ្រប់ប្រការ

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ គេហទំព័រ « មនសិការខ្មែរ» សូមគោរពជូនពរដល់ប្រិយមិត្តអ្នកអានទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាជនរួមជាតិខ្មែរនៅគ្រប់ទិសទីឲ្យជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាងនេះទៅទៀតគេហទំព័រ « មនសិការខ្មែរ » សូមបួងសួងដល់គុណបុណ្យព្រះរតន ត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធក្នុងលោក និងទេវតាឆ្នាំថ្មីព្រះនាង កិមិរាទេវី ជួយទ្រទ្រង់ដល់បង ប្អូនជនរួមជាតិខ្មែរនៅគ្រប់ទិសទីឲ្យជួបតែសេចក្តីសុខចម្រើន មានសុភមង្គលគ្រប់ក្រុម គ្រួសារ មានបារមីតេជះបរិបូរណ៍ឈ្នះអស់មារសត្រូវ គ្រប់ពេលវេលាកុំបីខាន។ សូមជូនពរ ឲ្យការធ្វើដំណើររបស់ជនរួមជាតិខ្មែរទៅស្រុកកំណើតនិងទីកន្លែងកម្សាន្តនានាប្រកបដោយ សុវត្ថិភាព និងពោរពេញទៅដោយភាពសប្បាយរីករាយ។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះដែរគេហទំព័រ « មនសិការខ្មែរ » ផ្អាកការផ្សាយរបស់ខ្លួនរយៈពេល៧ថ្ងៃគឺពីថ្ងៃព្រហស្បិ៍ទី១៣ខែមេសា ដល់ថ្ងៃពុធទី១៩ខែ មេសា ហើយធ្វើការផ្សាយធម្មតាឡើងវិញនៅថ្ងៃពុធទី២០ ខែមេសា ឆ្នាំ២០១៧។ គេហទំព័រ មនសិការខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រិយមិត្តអ្នកអានយ៉ាងច្រើនទាំងនៅ ក្នុងប្រទេសនិងក្រៅប្រទេសដែលតែងតែបានគាំទ្រ«មនសិការខ្មែរ»យ៉ាងកក់ក្តៅទាំងពេល កន្លងមកនិងបច្ចុប្បន្ន៕ សូមអរគុណ !!!

IMG_0587 IMG_0588