លោក កុល វិបុល មេនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តឧត្តរមានជ័យ នៅតែប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន

មន្ត្រីនគរបាលក្នុងខេត្តឧត្តរមានជ័យ បានអំពាវនាវឲ្យលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់រឿងអាស្រូវពុករលួយរបស់លោក កុល វិបុល នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យជាបន្ទាន់។ ដោយហេតុថា រឿងអាស្រូវពុករលួយរបស់លោក កុល វិបុល ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹងនិងចាត់វិធានការទប់ស្កាត់ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក កុល វិបុល នៅតែអាចធ្វើអ្វីៗតាមអំពើចិត្ត។ ចំណែកលោក ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ប្រហែលទទួលបានផលប្រយោជន៍ជាប្រចាំពីលោក កុល វិបុល ទើបនៅតែបណ្តោយឲ្យលោក កុល វិបុល ប្រព្រឹត្តអំពើពុករលួយយ៉ាងក្រអឺតក្រទម។ ជាងនេះទៅទៀតមានប្រភពខ្លះបង្ហើបឲ្យដឹងថា លោក ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ គឺជាអ្នកចាំជួយបិទបាំងអំពើពុករលួយរបស់លោក កុល វិបុល តែម្តង។

តាមប្រភពពីមន្ត្រីនគរបាលតូចតាចនៅខេត្តឧត្តរមានជ័យ បានបង្ហើបឲ្យដឹងថាលោក កុល វិបុល ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ប្រើអំណាចដើម្បីប្រមូលលុយដាក់ហោប៉ៅយ៉ាងសុខស្រួលជាយួរមកហើយ។ ការដែលលោក កុល វិបុល ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺអាចមានការបើកដៃពីសំណាក់លោក ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ទើបលោក ម៉ែន លី មិនចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់កូនចៅក្រោមឱវាទ។ បញ្ហានេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងតទៅទៀតទេព្រោះអីអំពើពុករលួយរបស់លោក កុល វិបុល កំពុងតែធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិទាំងមូលផងដែរ។

សមត្ថកិច្ចពាក់ព័ន្ធនៅខេត្តឧត្តរមានជ័យ បានឲ្យដឹងថាលោក កុល វិបុល កំពុងតែឃុបឃិតជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ក្នុងការបើកដៃឲ្យឈ្មួញនាំចូលនិងដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញខុសច្បាប់ឆ្លងកាត់ខេត្តឧត្តរមានជ័យយ៉ាងពេញបន្ទុក។ ប្រ ភពខ្លះបានឲ្យដឹងថា ឈ្មួញរកស៊ីដឹកជញ្ជូនឈើគ្រញូង ឈើប្រភេទលេខ១និងឈើប្រភេទលេខ២ ក៏ជាប្រភពចំណូលដ៏សំខាន់របស់លោក កុល វិបុល នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តឧត្តរមានជ័យដែរ។ លោក កុល វិបុល មិនដែលបង្ក្រាបបទល្មើសព្រៃឈើទេហើយបែរជាឃុបឃិតឲ្យឈ្មួញយួនឈ្មោះ យាយម៉ាយ និងឈ្មួញជាច្រើននាក់ទៀតប្រមូលទិញឈើ និងដឹកជញ្ជូនឈើគ្រញូងចេញពីខេត្តឧត្តរមានជ័យយ៉ាងរលូន ព្រោះមានលោក កុល វិបុល ជាខ្នងបង្អែកទៅហើយ៕

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ

លោក កុល វិបុល កំពុងល្បីរឿងពុករលួយ

លោក កុល វិបុល កំពុងល្បីរឿងពុករលួយ