សមត្ថកិច្ចជាច្រើនស្ថាប័ននៅច្រកទ្វារអន្តរជាតិបាវិត ឃុបឃិតគ្នាប្រព្រឹត្តអំពើ ពុករលួយជាប្រព័ន្ធ

រឿងអាស្រូវពុករលួយរបស់នគរបាលអន្តោប្រវេសន៍ មន្ត្រីគយ មន្ត្រីកាំកុងត្រូល ព្រម ទាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀតនៅច្រកទ្វារអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានមន្ត្រីតូចតាចប្រចាំច្រកនេះបើកកកាយជាបន្តបន្ទាប់ដើម្បីឲ្យក្រសួងនិងស្ថាប័នពាក់ ព័ន្ធបានដឹងឮនិងចាត់វិធានការទប់ស្កាត់។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះក្រសួងនិងស្ថាប័ន ពាក់ព័ន្ធនៅតែធ្វើមិនដឹងមិនឮចំពោះអំពើពុករលួយរបស់ក្រុមសមត្ថកិច្ចឈរជើងនៅច្រកទ្វារអន្តរជាតិបាវិត ហើយទុកឲ្យពួកគេប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងថែមទៀត។ ក្នុងចំណោម សមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិបាវិត ដែលកំពុងល្បីខាងប្រព្រឹត្តអំពើពុករលួយខ្លាំងបំផុតគឺ នគរបាលអន្តោប្រវេសន៍ , មន្ត្រីគយ, មន្ត្រីកាំកុងត្រូល, នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងក្រុមមន្ត្រីស្នាក់ការច្រកទ្វារ។ បញ្ហានេះជារឿងដែលក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរ មើលរំលងតទៅទៀតទេ ហើយត្រូវចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។

អំពើពុករលួយរបស់សមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិបាវិត ក៏ត្រូវបានក្រុមអ្នករត់ការឯក សារនាំចូលទំនិញតាមច្រកនេះលាតត្រដាងជាសាធារណៈផងដែរ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ សមត្ថកិច្ចពុករលួយទាំងនោះគាបយកលុយពីឈ្មួញនិងអាជីវករនាំចូលទំនិញកាន់តែច្រើនឡើងៗ។ សូម្បីតែឈ្មួញនាំចូលទំនិញវិយោគតាមច្រកទ្វារអន្តរជាតិបាវិត ក៏អត់ទ្រាំតទៅទៀត លែងបានដែរព្រោះនគរបាលអន្តោប្រវេសន៍ មន្ត្រីគយ មន្ត្រីកាំកុងត្រូល និងសមត្ថកិច្ចពាក់ព័ន្ធ ដទៃទៀតតម្រូវឲ្យបង់លុយលើតុ លុយក្រោមតុ កាន់តែច្រើនឡើងៗ។ ជាងនេះទៅទៀតក្រុម សមត្ថកិច្ចពុករលួយទាំងនោះបានឃុបឃិតឲ្យឈ្មួញមួយចំនួននាំចូលទំនិញគេចពន្ធតាមអំពើចិត្ត ហើយសូម្បីតែតាមរថយន្តក្រុងដឹកជញ្ចូនអ្នកទេសចរ ក៏មានបង្កប់ទំនិញគេចពន្ធ ទំនិញ ខុសច្បាប់ពីស្រុកយួនយ៉ាងពេញបន្ទុកដែរ។ សមត្ថកិច្ចកិច្ចទាំងនោះបានអះអាងដូចៗគ្នាថា ពួកគេខំប្រឹងរកចំណូលឲ្យថ្នាក់លើ ដើម្បីអាចឈរជើងនៅច្រកនេះបានយូរ។

អ្នករត់ការឯកសារក្រុមហ៊ុននាំចូលទំនិញមួយចំនួន បានឲ្យដឹងថានគរបាលអន្តោ ប្រវេសន៍ក្រោមការគ្រប់គ្រងរបស់លោក ខាត់ សារ៉ាត់ កំពុងតែប្រព្រឹត្តអំពើពុករលួយខ្លាំង ជាងគេ ដែលបញ្ហានេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ មិនគួរ បណ្តែតបណ្តោយតទៅទៀតឡើយ។ ប្រភពបានឲ្យដឹងថា បើទោះបីពួកគេនាំចូលទំនិញ ស្របច្បាប់មានឯកសារបង់ពន្ធជូនរដ្ឋត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ក្នុងទំនិញ១កុងតឺន័រឬមួយ រថយន្តធុនធំត្រូវតែចំណាយលុយពី១២០ដុល្លារ ទៅ១៣០ដុល្លារឬ១៥០ដុល្លារថែមទៀតទើប អាចនាំទំនិញពីទឹកដីយួនចូលទឹកដីខ្មែរបាន។ ប្រសិនបើមិនបង់លុយលើតុ លុយក្រោមតុ តាមការកំណត់របស់ក្រុមនគរបាលអន្តោប្រវេសន៍ ក្រុមមន្ត្រីគយនិងសមត្ថកិច្ចពាក់ព័ន្ធទាំង នោះទេគឺមិនអាចដឹកទំនិញឆ្លងកាត់ច្រកព្រំដែនបានឡើយ។ ប្រការនេះធ្វើឲ្យក្រុមឈ្មួញនាំ ចូលទំនិញស្របច្បាប់និងទំនិញវិនិយោគតាមច្រកទ្វារអន្តរជាតិបាវិតត្រូវប្រឈមនឹងការ លំបាកយ៉ាងខ្លាំងព្រោះត្រូវក្រុមសមត្ថកិច្ចពុករលួយគាបយកលុយតាមអំពើចិត្ត។

ប្រភពពីក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិបាវិត បានឲ្យដឹងថា សម្រាប់ទំនិញជាច្រើនប្រភេទដែលនាំចូលដោយបង់ពន្ធត្រឹមត្រូវគឺត្រូវចំណាយបន្ថែមសម្រាប់ សមត្ថកិច្ចពុករលួយក្នុង១កុងតឺន័រឬរថយន្តធុនធំ១គ្រឿង គឺនគរបាលអន្តោប្រវេសន៍ចំនួន ១០ ដុល្លារ,ស្នាក់ការច្រកទ្វាររបស់អាជ្ញាធរខេត្ត២ទៅ៣ដុល្លារ,នគរបាលប្រឆាំងបទល្មើសសេដ្ឋ កិច្ចក្រសួងមហាផ្ទៃ៣ដុល្លារ។ ក្រៅពីនេះត្រូវបង់ឲ្យទៅខាងកាំកុងត្រូល និងសមត្ថកិច្ចឈរ ជើងលើផ្លូវជាតិលេខ១ ចាប់ពីច្រកបាវិតរហូតដល់រាជធានីភ្នំពេញសរុបអស់បី១២០ទៅ១៣០ ឬ១៥០ដុល្លារ ទើបទំនិញអាចចូលដល់ក្នុងឃ្លាំង។ ដោយសារតែឈ្មួញនាំទំនិញពីស្រុកយួន ចូលស្រុកខ្មែរត្រូវបង់ពន្ធជូនរដ្ឋផង និងបង់លុយលើតុក្រោមតុឲ្យក្រុមមន្ត្រីពុករលួយជាច្រើន ស្ថាប័នផង ទើបទំនិញលើទីផ្សារមានតម្លៃខ្ពស់ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពល រដ្ឋ។ ដូច្នេះអង្គភាពប្រឆាំងអំពើពុករលួយគួរតែពិនិត្យឡើងវិញជាបន្ទាន់ ព្រោះអំពើពុករលួយ តាមដងផ្លូវកំពុងរាលដាលយ៉ាងពេញបន្ទុក គឺពុំមានការថយចុះនោះទេ៕

IMG_2289IMG_2291IMG_2290IMG_2292