លោក យ៉ែម បុញ្ញប្ញទ្ធិ បញ្ជាក់ថា បញ្ហាបរិស្ថាន អនាម័យ បម្រែបម្រួលធាតុអាកាស ឡើងកម្ដៅនៃភពផែនដី យើងនាំគ្នាចាប់ផ្ដើមពីខ្លួនយើងម្នាក់ៗ

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញប្ញទ្ធិ នៅចុងសប្តាហ៍នេះ បានបញ្ជាក់ថា
បរិស្ថាន អនាម័យ បម្រែបម្រួលធាតុអាកាស ឡើងកម្ដៅនៃភពផែនដី យើងនាំគ្នាចាប់ផ្ដើមពីខ្លួនយើងម្នាក់ៗ ពីគ្រួសារយើង ពីសហគមន៍យើង ពីសង្គមជាតិយើង ក្នុងការចូលរួមចំណែក បង្ការទប់ស្កាត់ ការពារធនធានធម្មជាតិ ព្រៃឈើ ទន្លេ ស្ទឹងបឹងបួ…។ ក្នុងមួយជីវិតត្រូវដាំដើមឈើមួយដើម យើងរួមគ្នាដាំដើមឈើ សម្រាប់ប្រជាជាតិយើងគ្រប់ៗជំនាន់។

លោក យ៉ែម បុញ្ញប្ញទ្ធិ បានពន្យល់ថាភូមិ-ឃុំយើង ជាតិយើង រួបរួមគ្នាថែរក្សាបរិស្ថានវិញ ដោយនាំគ្នាការពារសម្បត្តិសហគមន៍ ព្រៃឈើ ទន្លេ ស្ទឹង បឹងបួ។ អប់រំពន្យល់ណែនាំ រៀបចំសម្អាត រក្សាអនាម័យ
បរិស្ថានស្អាត ទឹកស្អាត អនាម័យល្អ សុខមាលភាពប្រជាពលរដ្ឋយើង កូនចៅយើង រឹងប៉ឹងមាំមួន មានសុខភាពល្អ។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញប្ញទ្ធិ បានបញ្ជាក់ថា ដីខ្មែរ ឈើខ្មែរ យើងនាំគ្នាថែទាំទាំងប្រុសស្រី ដោយចូលរួមចំណែកទប់ស្កាត់បម្រែបម្រួលធាតុអាកាស និងការឡើងកម្ដៅនៃភពផែនដី។ ព្រៃឈើខ្មែរគ្របដណ្ដប់លើដែនដីខ្មែរ ត្រជាក់ត្រឈឹងត្រឈៃ តែគួរឱ្យសោកស្ដាយជាពន់ពេក ដោយសារតែភាពលោភលន់សួនតួ មហិច្ឆតាហួសព្រំដែន ខ្មែរប្រុសស្រីបានដឹងបានឃើញបានឮ ឈើខ្មែរនៅឯណា?

ជុំវិញបញ្ហាខាងលើនេះ លោក យ៉ែម បុញ្ញប្ញទ្ធិ បានសង្កត់ធ្ងន់ថា យើងរួមគ្នាជួយភូមិ-ឃុំយើង ដែលជាមូលដ្ឋាលគ្រឹះ ដែលយើងម្នាក់ៗជាសមាជិកនៃសង្គមភូមិ-ឃុំនោះ ដោយយើងចូលរួមបម្រើរាស្ត្រ ដោយមិនរើសអើង មិនពុករលួយ។ សេវាសាធារណៈ អប់រំ-មតេ្តយ្យសាលាសហគមន៍ សុខមាលភាព-ស្ត្រីមានផ្ទៃពោះ និងទឹកស្អាតជាដើម ៕

IMG_2335