តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បញ្ជាក់​ពី​ការរៀបចំ​គ្រឹះ​ជាតិ

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ នៅ​ដើម​សប្តាហ៍​នេះ បាន​បញ្ជាក់ថា រៀបចំ​គ្រឺះ​ជាតិ​ទាំង​ក្នុង​ទាំង​ក្រៅ តាមរយៈ​វប្បធម៌ អរិយធម៌​ខ្មែរ ដែលមាន​ចំណាស់​ដ៏​យូរលង់ ហើយ​ត្រូវបានគេទទួលស្គាល់ កោតស្ញប់ស្ញែង​ល្បី​រន្ទឺ​ពេញ​លើ​លោកា ដោយសារ​ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក (​ព្រៃគុហ៍​)​។ ជា​កិត្យានុភាព​ជាតិខ្មែរ​យើង​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ជា​សម្បត្តិ​ដ៏​អស្ចារ្យ​របស់​មនុស្សជាតិ​។

លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បន្តថា រៀប​គ្រឺះ​ជាតិ​តាមរយៈ​ការអប់រំ ហើយ​នៅពេលដែល​កូន​ខ្មែរ​ទទួលបាន​នូវ​ការអប់រំ ប្រកបដោយ​គុណភាព ចំណេះ​ជំនាញ​ពិត ផ្តល់​គុណ​តម្លៃ​ដល់​មនុស្ស លើកកម្ពស់​សីលធម៌ និង​គុណធម៌​ជា​ចម្បង តាំងពី​ថ្នាក់​ម​តេ្ត​យ្យ​ដល់​រហូតដល់​ថ្នាក់​ឧ​ត្ត​ម គ្រប់ទិសទី មិន​ថា​តាម​ទីជនបទ តំបន់​ដាច់ស្រយាល ទីក្រុង ទាំង​ជនជាតិដើម​ភាគតិច​ផងដែរ​។

​ជុំវិញ​បញ្ហា​ខាងលើនេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​ពន្យល់ថា រៀប​គ្រឹះ​ជាតិ​តាមរយៈ​ការអប់រំ ហើយ​ការទទួលបាន​ការអប់រំ​នេះ ជាការ​ចូលរួមចំណែក​យ៉ាងសំខាន់​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ឲ្យ​ចេះ​គិត​ជាតិ​ស្រឡាញ់​ជាតិ ឲ្យ​ចេះ​គោរព​ស្រឡាញ់ និង​ផ្តល់​តម្លៃ​ឲ្យ​គ្នា​ទៅវិញទៅមក និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​កាត់បន្ថយ​នូវ​គម្លាត​ក្នុងសង្គម​ផងដែរ​។

វិស័យ​អប់រំ​ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​កំណត់ទុក​ថា​ជា​គោលនយោបាយ​អាទិភាព​នៅពេលដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ប្រទេស​នាពេលខាងមុខ ព្រោះ​ការអប់រំ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​សង្គម​លើ​គ្រប់​វិស័យ​។ ទន្ទឹមនឹងនេះ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​ដាក់ចេញ​នូវ​គោលនយោបាយ​ដែល​អាច​ផ្តល់ឱកាស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​មានឱកាស​ទទួល​ការអប់រំ​ដូចៗ​គ្នា និង​ធានា​ដល់​ការឯកភាព​ជាតិ​ផងដែរ​៕

20158210_1217208381758787_186517334_n