មានការ​វាយតម្លៃថា​ក​រ​ណី​បង្ក្រាប​ឈ្មួញ​ឈើ​គ្រញូង​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ គ្រាន់តែ​ជា​រឿង​លេងសើច​

កាលពី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ សមត្ថកិច្ច​ក្នុង​ខេត្តឧត្ដរមានជ័យ ដែលមាន​ការសម្របសម្រួល​ពី​មន្ត្រី​តុលាការ​បាន​ចាប់ខ្លួន​ឈ្មួញ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ និង​រឹបអូស​បាន​វត្ថុតាង​ជាច្រើន​ផងដែរ​។ ក៏ប៉ុន្តែ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តឧត្ដរមានជ័យ ពុំមាន​ជំនឿ​លើ​វិធានការ​របស់​សមត្ថកិច្ច​ក្នុងការ​បង្ក្រាប​ឈ្មួញ​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ នោះទេ​ហើយ​ថា​ការបង្ក្រាប​កាលពី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ គ្រាន់តែ​ជា​រឿង​លេងសើច​ឥតន័យ​។ ដោយហេតុថា​កន្លងមក​ឈ្មួញ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ ធា្ល​ប់​ត្រូវបាន​សមត្ថកិច្ច​ក្នុង​ខេត្តកំពង់ធំ ចាត់វិធានការ​តាមច្បាប់​ផងដែរ ក៏ប៉ុន្តែ​ឈ្មួញ​ម្នាក់នេះ​ជាប់ឃុំ​មិនបាន​ប៉ុន្មាន​ខែ​ផង​ក៏មាន​សេរីភាព​ទៅ​ជួញដូរ​ឈើ​គ្រញូង​នៅក្នុង​ខេត្តឧត្ដរមានជ័យ ខ្លាំងក្លា​ជាង​មុន​ទៅទៀត​។

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ឈ្មួញ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ ប្រចាំ​នៅ​ទិស​ទី​២​សមរភូមិ​ជួរមុខ​នៃ​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ជំនួញ​ឈើ​គ្រញូង​ខុសច្បាប់​។ ប្រតិបត្តិការ​នោះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​គ្រញូង​មួយកន្លែង​ក្នុងភូមិ​១០៥ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ​។ នៅពេល​ឃាត់​ឈ្មួញ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ សមត្ថកិច្ច​រឹបអូស​វ​ត្ថុ​តាង​មួយចំនួន​ដូចជា រថយន្ត​២​គ្រឿង​និង​ឈើ​គ្រញូង​យ៉ាងច្រើន​ផងដែរ​។ វត្ថុតាង​ទាំងនោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តឧត្ដរមានជ័យ គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​និង​មន្ត្រី​តុលាការ​ក្នុងការ​បង្ក្រាប​មេ​ឈ្មួញ​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់​ដែលជា​ជនជាតិ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ នោះឡើយ​ហើយ​វាយតម្លៃ​ទុកជាមុន​ថា យាយ​ម៉ា​យ អាច​ត្រូវ​ដោះលែង​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ជាមិនខាន​។ ដោយហេតុថា​កន្លងមក​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ និង​លោក អ៊ឹម សា​វរិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​បង្ក្រាប​ជំនួញ​ឈើ​គ្រញូង​ខុសច្បាប់​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​។ ប្រសិនបើ​លោក ស ថា​វី និង​លោក អ៊ឹម សា​វរិ​ទ្ធ មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​ជំនួញ​ឈើ​គ្រញូង​ខុសច្បាប់ គឺ​ឈ្មួញ​ដែលជា​មន្ត្រី​យោធា​និង​មន្ត្រីនគរបាល​ល្បី​ខាង​ជួញដូរ​ឈើ​គ្រញូង​ក្នុង​ខេត្តឧត្ដរមានជ័យ ត្រូវ​បង្ក្រាប​ទាំងអស់​ជាមិនខាន​។ ជាពិសេស​ឈ្មួញ​ឈ្មោះ មករា ក៏​ជា​ឈ្មួញ​ដែល​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ក្នុង​ខេត្តឧត្ដរមានជ័យ ត្រូវ​ចាត់វិធានការ​បង្ក្រាប​ក្នុងពេល​ឆាប់ៗ​ផងដែរ​៕

23721765_385893411831625_1244233732_n 23718387_385893461831620_935723482_n 23758305_385893428498290_155976464_n