បទល្មើស​គ្រឿងញៀន​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ភ័យខ្លាច​យ៉ាងខ្លាំង

​ក្នុង​មួយថ្ងៃៗ​សមត្ថកិច្ច​នៅក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្ដា ខេត្ត​នានា​បង្ក្រាប​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​បានជា​ច្រើន​ករណី ឃាត់ខ្លួន​ជនសង្ស័យ​រាប់សិប​នាក់​និង​រឹបអូស​បាន​វត្ថុ តាង​ជាច្រើន​ដើម្បី​ចាត់វិធានការ​តាមច្បាប់​ផងដែរ​។ ករណីខ្លះ​សមត្ថ កិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​តែមួយ​កន្លែង​សោះ រឹបអូស​បាន​គ្រឿ ង​ញៀន​ជាច្រើន​គីឡូក្រាម​ឬ​រាប់ពាន់​រាប់​គ្រាប់ ដែល​បង្ហាញ​យ៉ាងច្បាស់ ថា​គ្រឿងញៀន​កំពុង​បំផ្លាញ​សង្គម​កម្ពុជា​យ៉ាង​ពេញបន្ទុក​ជាពិសេស​គឺ បំផ្លាញ​ធនធានមនុស្ស​និង​បំផ្លាញ​សន្តិសុខ​សង្គម​។ ប្រការ​នេះហើយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​អំពាវ​នាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ព្រមទាំង​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ក៏ដូចជា អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ធ្វើយ៉ាងណា​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ធំៗ​ទើប​ធ្វើ​ឲ្យ​បទល្មើស​គ្រឿងញៀន មានការ​ថយចុះ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​តាម​ការកត់សម្គាល់​ជាក់ស្ដែង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញ ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្ត​ព្រះ សីហនុ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ​និង​បណ្ដា​ខេត្ត​មួយចំនួន ទៀត​បង្ក្រាប​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​បាន​រាប់ រយ​ករណី ហើយ​រឹបអូស​វត្ថុតាង​គ្រឿងញៀន​សរុប​បានជា​គីឡូក្រាម​។ ចំណុច​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​កត់សម្គាល់​នោះ​គឺមាន​មន្ត្រីនគរបាល​ខេត្តកណ្ដាល​ម្នាក់​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ផងដែរ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ ខ្លាច​យ៉ាងខ្លាំង​ចំពោះ​គ្រោះថ្នាក់​ដោយសារ​គ្រឿងញៀន​។ ប្រជាពលរដ្ឋ គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការបង្ក្រាប​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ព្រោះ​ជា​ផ្នែក​មួយ​នៃ​ការពង្រឹង​សន្តិសុខ​សង្គម ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ ការបង្ក្រាប​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​គឺជា​ប្រការ​សំខាន់បំផុត​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​គ្រឿងញៀន​បំផ្លាញ​សង្គម​កម្ពុជា​យ៉ាង​ពេញបន្ទុក​តទៅទៀត​។​

បច្ចុប្បន្ន​មិនមែន​តែ​នៅក្នុង​រាជធានី​ភ្នំពេញ​និង​ទីប្រជុំជន​ខេត្ត ក្រុង​នានា​ប៉ុណ្ណោះ​ទេ​ដែល​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​កំពុង​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​គឺ​នៅ​តំបន់​ជនបទ​ដាច់ស្រយាល​មួយចំនួន​ក៏មាន​បទល្មើស​គ្រឿងញៀន​កើតឡើង​ដែរ​។ ប្រការនេះ ធ្វើ​ឲ្យ​យុវជន​ខ្មែរ​ជាច្រើន​ត្រូវ​រង​គ្រឿង​ដោយសារ​គ្រឿងញៀន​ព្រោះ​ការ ប​ង្រា្ក​ប​គ្រឿងញៀន​ហាក់ដូចជា​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ ហើយ​មណ្ឌល​បន្សាប​គ្រឿង​ញៀន​ត្រូវបាន​ពង្រីក​កាន់តែច្រើន​។ សូម្បីតែ​ព្រះសង្ឃ​ក៏មាន​ជាប់​ពាក់ព័ន្ធ បទល្មើស​ជួញដូរ​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន​ផងដែរ​ដូចដែល​បណ្ដាញ​ព័ត៌មាន​នានា​និង​បំ​ណ្ដា​ញ​ទំនាក់ទំនង​សង្គម​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​រួចទៅហើយ​។ ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​កំពុង​គាំទ្រ​យ៉ាង​ពេញទំហឹង​ទៅលើ​សមត្ថកិច្ច​ក្នុងការ​បង្ក្រាប បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​បើទោះបី​ការបង្ក្រាប​នោះ​មិនទាន់មាន​ប្រសិទ្ធភាព​ក៏ដោយ​ តែ​អាចកាត់បន្ថយ​បទល្មើស​គ្រឿងញៀន​ជា​បន្តបន្ទាប់​។

ដោយសារតែបទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ ទើប​បទល្មើស​ផ្សេងៗ​ដូចជា​អំពើចោរកម្ម​លួច​ឆក់​ប្លន់ អំពើ​ឃាតកម្ម អំពើហិង្សា​ក្នុង​គ្រួសារ​និង​បទ ឧក្រិដ្ឋ​ផ្សេងៗ​ទៀត​កើតឡើង​កាន់តែច្រើន​។ ករណី​កូន​កាប់សម្លាប់ ឪពុកម្ដាយ បងប្អូន​កាប់សម្លាប់​គ្នា មិត្តភក្តិ​កាប់សម្លាប់​គ្នា ប្ដី​កាប់ សម្លាប់​ប្រពន្ធ​ឬ​អំពើ​ឃាតកម្ម​ដែលមាន​សភាព​សាហាវព្រៃផ្សៃ​គឺ​កើត ចេញពី​ឥ​ទិ្ធ​ពល​គ្រឿងញៀន​។ កត្តា​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ទូទៅ​មានការ​ភ័យខ្លាច​ចំពោះ​បទល្មើស​គ្រឿងញៀន​ដែល​រាលដាល កាន់តែខ្លាំង​ឡើងៗ ព្រោះ​អ្នកប្រើប្រាស់​គ្រឿងញៀន​កំពុង​បង្កបញ្ហា ច្រើនយ៉ាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។ ជាងនេះទៅទៀត​នៅ ពេល​មាន​មន្ត្រីរាជការ ឧកញ៉ា​និង​សមត្ថកិច្ច​ប្រដាប់អាវុធ​មាន​ជាប់​ពាក់ ព័ន្ធ​គ្រឿងញៀន​គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច​កាន់តែខ្លាំង​ពី​ឥទ្ធិពល​គ្រឿង ញៀន​ដែល​បង្ក​ជា​វិបត្តិ​ធ្ងន់ធ្ងរ​ក្នុងសង្គម​ជាតិ​។​

​មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា​ដោយសារតែ​ឥទ្ធិពល​គ្រឿង ញៀន ធ្វើ​ឲ្យ​សីលធម៌​រស់នៅ​ក្នុងសង្គម​ខ្មែរ​មានការ​ធា្ល​ក់​ចុះ​យ៉ាងគំហុក ហើយ​អំពើ​ឃាតកម្ម អំពើហិង្សា​ក្នុង​គ្រួសារ​និង​បទឧក្រិដ្ឋ​ផ្សេងៗ​ទៀត រាលដាល​កាន់តែខ្លាំង​ជាង​មុន​។ តាម​បណ្ដា​ខណ្ឌ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ដូចជា​ខណ្ឌទួលគោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​ប្ញ​ស្សី កែវ ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ជ្រោយចង្វា ជាដើម​សមត្ថកិច្ច​បង្ក្រាប បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​មិនចេះ​អស់​ឡើយ​។ នៅក្នុង​ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ​និង​បណ្ដា​ខេត្ត​មួយចំនួនទៀត​ក៏​សមត្ថកិច្ច​បង្ក្រាប​ទ​ល្មើស គ្រឿងញៀន​មិនចេះ​អស់​ដែរ​។ សរុបសេចក្ដី​មក​បទល្មើស​ជួញដូរ​ចែក ចាយ​ប្រើប្រាស់​គ្រឿងញៀន​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​បើទោះបី ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​រាប់ម៉ឺន​នាក់​កា្ល​យ​ជា​អ្នកទោស​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​យ៉ាងណាក៏ដោយ​៕​

27294299_411581892596110_589897978_n 26994863_411581962596103_904822745_n 27394631_411581922596107_805727635_n