ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅតែមាន​ដាក់លក់​ម៉ូតូ​គេចពន្ធ​និង​នាំចេញ​ទៅតាម​ខេត្ត​ផ្សេងៗ​

24273068_1374784912667799_29153776_n

ប្រភពពី​ពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​សព្វថ្ងៃ​នៅតែមាន​ករណី​ដាក់លក់​ម៉ូតូ​គេចពន្ធ​ដដែល ហើយ​ម៉ូតូ​ទាំងនោះ​មួយចំនួន​ត្រូវបាន​នាំយកទៅ​លក់​នៅតាម​បណ្តា​ខេត្ត​ជិតខាង​ផងដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ម៉ូតូ​គេចពន្ធ​ទាំងនោះ​មិនបាន​ដាក់លក់​ជា​សាធារណៈ​នៅតាម​ចិញ្ចើមផ្លូវ​ឬ​តាម​ទីផ្សារ​ទេ តែបើ​មាន​អតិថិជន​ណា​ចង់បាន​គឺ​ចូលទៅ​ទិញ​ស្ងាត់ៗ​ដោយមាន​ការនាំ​ផ្លូវ​ពី​ម្ចាស់​ម៉ូតូ​គេចពន្ធ​ទាំងនោះ​។​ អានអត្ថបទាំងស្រុង

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ រងការរិះគន់ជុំវិញករណីទំនិញខូចគុណភាព

24257797_1374784649334492_1670232676_n

ក្រុមឈ្មួញប្រចាំខេត្តតាកែវ បានបញ្ជាក់នៅថ្ងៃនេះថា ទំនិញគេចពន្ធនិងទំនិញខូចគុណភាពនៅតែបន្តហូរចូលក្នុងខេត្តតាកែវដដែល ហើយមន្រ្តីជំនាញមិនបានទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ តែផ្ទុយទៅវិញមន្រ្តីទាំងនោះមួយចំនួនថែមទាំងឃុបឃិតជាមួយក្រុមជនល្មើសទៀតផង។ ប្រភពដដែលបានរិះគន់ថា លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវនិងមន្រ្តីគយមួយចំនួនទៀត គឺជាអ្នកបើកដៃឲ្យមានការនាំចូលទំនិញគេចពន្ធនិងទំនិញខូចគុណភាពពីប្រទេសយួនតាមច្រកព្រំដែនក្នុងទឹកដីខេត្តតាកែវ។ អានអត្ថបទាំងស្រុង

បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វ៉ើ​ន​សៃ កំពុង​កើតឡើង​យ៉ាង​រាលដាល​

94

ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​បទល្មើស​កា​ប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​មូលដ្ឋាន​ពួកគាត់​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ តាម​ការអះអាង​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ បាន​ឲ្យ​ដឹងថា​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វ៉ើ​ន​សៃ បច្ចុប្បន្ននេះ​ធ្វើឡើង​ក្រោមរូបភាព​សំអាត​ឃ្លាំង​ឈើ​ចាស់​របស់​មេ​ឈ្មួញ ទ្រី ភាព​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​ឃ្លាំង​ឈើ​នេះ​ជា​កន្លែង​ស្តុក​ឈើ​របស់​ឈ្មួញ​វ័យក្មេង​ម្នាក់​ អានអត្ថបទាំងស្រុង

ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ភ័យខ្លាច​កាន់តែខ្លាំង​ចំពោះ​ករណី​បាញ់បោះ​អនាធិបតេយ្យ​និង​បទល្មើស​គ្រឿងញៀន​

177

ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា​ថែមទៀត​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​។ ដោយហេតុថា មួយរយៈ​កន្លងទៅនេះ​ករណី​បាញ់បោះ​អនាធិបតេយ្យ​ករណី​ប្រើ​អាវុធ​ខុសច្បាប់ អំពើ​ឃាតកម្ម​ដោយ​ប្រើប្រាស់​កាំភ្លើង​បានកើត​ឡើងជា​បន្តបន្ទាប់ បើទោះបី​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាប​យ៉ាងណាក៏ដោយ​ព្រោះ​ក្រុម​ជនល្មើស​ឬ​ជនបង្ក​មិន​ខ្លាច​សមត្ថកិច្ច​ឡើយ​។ ម្យ៉ាងទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​រយៈ ពេល​២​ខែ​កន្លងទៅនេះ​មិនសូវ​ឃើញ​សមត្ថកិច្ច​ចម្រុះ​ដាក់​ប៉ុស្តិ៍​ត្រួត អានអត្ថបទាំងស្រុង

ព្រៃឈើ​ក្នុង​ខេត្តក្រចេះ ស្ទឹងត្រែង និង​មណ្ឌលគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ដោយសារ​ស្នាដៃ​មេ​ឈ្មួញ គង់ ក្រឹ​ង

24204789_1763090770653164_801582827_n

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ បាន​វាយតម្លៃ​ទុកជាមុន​ថា កន្លងមក​ដោយសារ​មេ​ឈ្មួញ គង់ ក្រឹ​ង មាន​ស្នាដៃ​ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ទើប​ឡើង​ឋានៈ​ជា​ឧ​ត្ត​ម​សេនីយ៍ និង​មាន​ងារ​ជា​ឧកញ៉ា​ផងដែរ​។ ឥឡូវនេះ​មេ​ឈ្មួញ គង់ ក្រឹ​ង កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​កាន់តែ​ច្រើនជាង​មុន ដូច្នេះ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​មេ​ឈ្មួញ គង់ ក្រឹ​ង អាចមាន​បុណ្យស័ក្ដិ​និង​ឋានៈ​កាន់តែ​ខ្ពង់ខ្ពស់​ថែមទៀត​។ ទន្ទឹមនឹងនេះ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តក្រចេះ ស្ទឹងត្រែង និង​មណ្ឌលគិរី ចៀស​មិន​ផុតពី​វិនាស​សាបសូន្យ​ដោយសារ​ស្នាដៃ​មេ​ឈ្មួញ គង់ ក្រឹ​ង នោះទេ​។​ អានអត្ថបទាំងស្រុង

អភិបាលខេត្ត​រតនគិរី លោក ថង សាវុន បណ្ដោយ​ឲ្យ​កុងត្រូលជជុះ​កើតឡើង​យ៉ាង​រាលដាល​លើផ្លូវ​ជាតិ​លេខ​៧៨

24257426_1763090533986521_2021478238_n

លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់ថា ជា​អ្នក​បណ្ដែតបណ្ដោយ​ឲ្យ​មាន​កុងត្រូលជជុះ​រាប់សិប​កន្លែង​នៅលើ​ផ្លូវជាតិ​លេខ​៧៨​ពី​ក្រុង​បាន​លុង ទៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ដែល​បំពាន​ទៅលើ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​គឃ្លើន​។ ទន្ទឹមនឹងនេះ​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី ក៏​មិន​ចាត់វិធានការ​លុបបំបាត់​កុងត្រូលជជុះ​នៅលើ​ផ្លូវជាតិ​លេខ​៧៨​នោះដែរ បើទោះបី​សមត្ថកិច្ច​តាម​បណ្ដា​កុងត្រូលជជុះ​រាប់សិប​កន្លែង​នោះ បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​យ៉ាងណាក៏ដោយ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​លោក នេ​ត សាវឿន អានអត្ថបទាំងស្រុង

ករណី​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ​

24257487_1763090333986541_1384788757_n

កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ត្រូវបាន​តម្រួត​សៀម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡោមព័ទ្ធ ក្នុងខណៈដែល​ពួកគេ​ជាង​១០០​នាក់​ត្រូវបាន​មេខ្លោង​ជនជាតិខ្មែរ​និង​ជនជាតិ​សៀម​នាំ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​តំបន់ហាមឃាត់​នៅ​ខេត្ត​នគររាជ​សីមា​។ ប្រភពពី​បណ្ដាញ​ព័ត៌មាន​ក្នុងប្រទេស​សៀម​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​នោះ​ត្រូវ​សមត្ថកិច្ច​សៀម​ឃាត់ខ្លួន​ពេល​កំពុង​លបលួច​ចូល​កាប់​ឈើ​គ្រញូង​នៅ​តំបន់​ឧទ្យាន​ជាតិ​ថាប់​ឡាន់ ចំណុច​ណង​បូស ភូមិ​២០ ឃុំ​គូស​ក្រាក់​ឆាយ ស្រុក​ខន​បុរី ខេត្ត​នគររាជ​សីមា​។ អានអត្ថបទាំងស្រុង

ច្រករបៀង​ព្រែក​អ​ន្សា ក្នុងស្រុក​បន្ទាយមាស ខេត្តកំពត រង​ការរិះគន់​យកលុយ​ពី​រថយន្ត​ដឹកស្រូវ​កាន់តែច្រើន​

24257527_1374057659407191_1729951982_n

​ប្រជាពលរដ្ឋ​ជា​ឈ្មួញ​រកស៊ី​នាំ​ស្រូវ​ពី​ប្រទេស​កម្ពុជា​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​នៅ​ព្រំដែន​ខេត្តកំពត​បាន​ត្អូញត្អែរ​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៧ នេះ​ថា​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រករបៀង​ព្រែក​អ​ន្សា​ក្នុង​ឃុំ​ព្រៃ​ទន្លេ ស្រុក​បន្ទាយមាស ខេត្តកំពត បាន​យកលុយ​ពី​រថយន្ត​ដឹកស្រូវ​កាន់តែ​ច្រើនឡើងៗ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មិន​ត្រឹមតែ​សមត្ថកិច្ច​នៅ​ច្រករបៀង​ព្រំដែន​នោះទេ​គឺ​សូម្បីតែ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតាម​ដងផ្លូវ​នានា​ឆ្ពោះទៅកាន់​ច្រករបៀង​ព្រំដែន​មួយ​នេះ​ក៏បាន​យកលុយ​ពី​ម្ចាស់​រថយន្ត​ដឹកស្រូវ​កាន់តែច្រើន​ផងដែរ​។​ អានអត្ថបទាំងស្រុង

លោក ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប រង​ការរិះគន់​រឿង​បង្ក្រាប​ល្បែងស៊ីសង​គ្មាន​ប្រសិទ្ធភាព​

fn-2017-11-17-09-13-41-0

​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ល្បែងស៊ីសង​ច្រើន​ប្រភេទ​កំពុង​កើតឡើង​យ៉ាង​រាលដាល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​នគរបាល​ខេត្តសៀមរាប ដែលមាន​លោក ទិ​ត្យ ណា​រ៉ុង ជា​ស្នងការ​នគរបាល​ខេត្ត មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ បញ្ហា​នេះហើយ​ដែល​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​ភាព​អសកម្ម​របស់​អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង និង​ស្នងការ​នគរបាល​ខេត្តសៀមរាប លោក ទិ​ត្យ ណា​រ៉ុង ជាបន្ទាន់​។ ប្រជាពលរដ្ឋ​បាន​ទទួលស្គាល់ថា​ចាប់តាំងពី​លោក ទិ​ត្យ ណា​រ៉ុង ឡើងកាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្តសៀមរាប អានអត្ថបទាំងស្រុង

ពលរដ្ឋ​ស្រុក​ស្នួល រិះគន់​រឿង​ក្រសួង​ពាក់ព័ន្ធ​មិន​បង្ក្រាប​ឈ្មួញ គង់ ក្រឹ​ង ដែល​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន

24252037_1762313620730879_1641868438_n

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​មេ​ឈ្មួញ គង់ ក្រឹ​ង ដែលជា​ឧកញ៉ា​និង​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ និង​ច្រករបៀង​ជាច្រើន​កន្លែង​នៅតាម​ព្រំដែន​។ ឈ្មួញ​ឈើ​តូចៗ​មួយចំនួន​បាន​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ យកទៅលក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ដល់​តំបន់​ព្រំដែន​តែម្តង​ហើយ​មេ​ឈ្មួញ គង់ ក្រឹ​ង ប្រមូល​ទិញ​ឈើ​ទាំងនោះ​ទុក​ក្នុង​បន្ទាយ​យោធា ប្រកបដោយ​សុវត្ថិភាព​។ នៅពេល​ប្រមូល​ទិញ​ឈើ​បាន​ច្រើន​ទើប​មេ​ឈ្មួញ គង់ ក្រឹ​ង អានអត្ថបទាំងស្រុង

បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​

24257595_1762312517397656_1325816005_n

ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ និង​ច្រករបៀង​កង់​ឡង់ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ទន្ទឹមនឹងនេះ​បទល្មើស​កាប់​ឈើ​នៅ​តំបន់ភ្នំ​ណាំ​លៀ តំបន់​អូរ​ហ៊ុ​ច តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា នៅតែ​បន្ត​កើតឡើង​យ៉ាងគំហុក​។ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន ប្រធាន​មន្ទីរ​កសិកម្ម ព្រមទាំង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់ អានអត្ថបទាំងស្រុង

សមត្ថកិច្ច​នៅលើ​ផ្លូវជាតិ​លេខ​៧៨ ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​

24251967_1762312314064343_1169371294_n

​ប្រភពពី​មន្ត្រីរាជការ​និង​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​បរ​កែវ និង​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​នៅលើ​ផ្លូវជាតិ​លេខ​៧៨​ពី​ក្រុង​បាន​លុង ដល់​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ មាន​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​រាប់សិប​កន្លែង​ដែល​ហៅថា​កុងត្រូលជជុះ​។ ក៏ប៉ុន្តែ​សមត្ថកិច្ច​តាម​ប៉ុស្ដិ៍​ជជុះ​ទាំងនោះ​មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​នោះទេ ហើយ​ពួកគេ​គឺជា​អ្នកសម្របសម្រួល​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ បញ្ហា​នេះ​ជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​គួរ​ពិនិត្យឡើង អានអត្ថបទាំងស្រុង

សមត្ថកិច្ច​ខេត្តពោធិ៍សាត់ បង្ក្រាប​តែ​ឈើ​ហើយ​ឈ្មួញ​ធំៗ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​រហូត

24252166_1762312100731031_1638262433_n

បើទោះបី​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តពោធិ៍សាត់ និង​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាត់វិធានការ​ទប់ស្កាត់​ទីតាំង​ស្តុក​ឈើ​ប្រណីត​និង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ក្នុងស្រុក​ភ្នំក្រវាញ ស្រុក​វាលវែង ជា​បន្តបន្ទាប់​ក៏ដោយ​ក៏​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់ គ្មាន​ជំនឿ​លើ​ការបង្ក្រាប​នោះដែរ​។ ដោយហេតុថា​ការបង្ក្រាប​កន្លងមក​ស​ម​ត្ថ​កិច្ច​រឹបអូស​បាន​ឈើ​ប្រណីត​សរុប​រាប់រយ​ម៉ែត្រគូប​ឬ​រាប់រយ​តោន ប៉ុន្តែ​ឈ្មួញ​ម្ចាស់​ឈើ​ដែលមាន​ខ្នងបង្អែក​រឹងមាំ​នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​ក្រអឺតក្រទម​។ ទន្ទឹមនឹងនេះ​បទល្មើស​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែនជម្រកសត្វ អានអត្ថបទាំងស្រុង

បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុងស្រុក​ក្រគរ និង​ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ រាលដាល​កាន់តែខ្លាំង​

24251777_1762311647397743_342456491_n

លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ ត្រូវបាន​ប្រជា​នេសាទ​ក្នុងស្រុក​កណ្ដៀង ស្រុក​ក្រគរ និង​ស្រុក​បាកាន រិះគន់ថា​កំពុង​សប្បាយ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រមូល​លុយ​បាន​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយខែៗ​។ ទន្ទឹមនឹងនេះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​បទល្មើស​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​កណ្ដៀង ស្រុក​ក្រគរ និង​ស្រុក​បាកាន កើតឡើង​យ៉ាង​ពេញបន្ទុក​។ ហេតុនេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល អានអត្ថបទាំងស្រុង

លោក ជូ វុន​ធី ប្រធាន​មន្ទីរអប់រំ​ខេត្តកំពង់ធំ និង​លោក អឹម វ៉ាន់​ណ្ណី រង​ការរិះគន់​ពាក់ព័ន្ធ​អំពើពុករលួយ​

24205033_1373264486153175_1364082093_n

នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ធំ លោក ជូ វុន​ធី និង​លោក អឹម វ៉ាន់​ណ្ណី ប្រធានការិយាល័យ​បុគ្គលិក ត្រូវបាន​គ្រូបង្រៀន​និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​របស់ខ្លួន​រិះគន់​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា អំពើពុករលួយ​របស់​មន្ត្រី​ទាំងពីរ​រូបនេះ​មិន​ត្រឹមតែ​ខាតបង់​ថវិកាជាតិ​នោះទេ​តែ​ក៏​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការងារ​របស់​មន្ទីរអប់រំ​យុវជន​និង​កីឡា ខេត្តកំពង់ធំ មាន​ភាពមិនប្រក្រតី​ផងដែរ ហើយ​បើ​គ្មាន​ការទប់ស្កាត់​ទេ​បញ្ហា​នេះ​រាលដាល​កាន់តែ​ធំ​ឡើងៗ​មិនខានឡើយ​។​ អានអត្ថបទាំងស្រុង

លោក ឡេង វិបុល ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក រង​ការរិះគន់​ពី​កសិករ​នាំ​ស្វាយ​យកទៅលក់​នៅ​យួន​

24171736_1373264042819886_664488096_n

​ប្រជាកសិករ​នៅ​ខេត្តកំពត ពិសេស​ប្រជាពលរដ្ឋ​ស្រុក​ទឹកឈូ បាន​រិះគន់​លោក ឡេង វិបុល ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​និង​បក្ខពួក ព្រមទាំង​មន្ត្រី​ជំនាញ​មួយចំនួន​ទៀតថា មិនបាន​ធ្វើការ​តាម​ជំនាញ​ដើម្បី​បម្រើ​និង​ការពារ​ផលប្រយោជន៍​ប្រជាកសិករ​និង​ប្រទេសជាតិ​ទេ គឺ​គិតតែ​រឿង​ពុករលួយ​ប្រមូល​លុយ​ឲ្យ​បាន​ច្រើន​ប៉ុណ្ណោះ​។ ការរិះគន់​នេះ​គឺ​បាន​កើតឡើង​ក្រោយពី​កសិករ​ត្អូញត្អែរ​ករណី​មន្ត្រី​ជំនាញ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ប្រើ​អំណាច​គាប​យកលុយ​ពី​ពួកគាត់​កាន់តែ​ច្រើនឡើងៗ​តាម​អំពើ​ចិត្ត​របស់​ពួកគេ​។​ អានអត្ថបទាំងស្រុង

លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បើកដៃ​ឲ្យ​មន្ត្រីក្រោមឱវាទ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​

6c7ba3270ca34da0ef1c9924142ddae0

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​មន្ត្រីក្រោមឱវាទ​ខ្លះ​ផង​។ ដោយហេតុថា​បច្ចុប្បន្ន​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ គឺជា​អ្នក​បើកដៃ​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្នុង​ខេត្ត​នេះ បង្កើត​កុងត្រូលជជុះ​ជាច្រើន​កន្លែង​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ អានអត្ថបទាំងស្រុង

លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ នៅតែ​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ឆ្លងដែន​យ៉ាង​ពេញបន្ទុក​

IMG_20171014_235447

រហូតមកដល់​ពេលនេះ​តាម​ច្រករបៀង​មួយចំនួន​ក្នុងស្រុក​ម៉ាឡៃ ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ស្រុក​ថ្មពួក និង​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ នៅតែមាន​ករណី​ឈ្មួញ​លួច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ម៉ូតូ​គេចពន្ធ រថយន្ត​ចង្កូត​ស្ដាំ និង​ឈើ​គ្រញូង​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​។ ការដែល​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​ត្រូវបាន​គេ​ដឹងថា មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ក្នុងនោះ​កូនប្រុស​របស់លោក អាត់ ខែម ឈ្មោះ ខែម សោភ័ណ មាន​ជាប់​ពាក់ព័ន្ធ​ អានអត្ថបទាំងស្រុង

ល្បែងស៊ីសង​និង​បទល្មើស​ផ្សេងៗ​នៅតែ​រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្តបាត់ដំបង

Untitled-1

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​បទល្មើស​ផ្សេងៗ​ដូចជា​អំពើចោរកម្ម ល្បែងស៊ីសង និង​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក ហើយ​អាជ្ញាធរ​ក្រុង​បាត់ដំបង និង​លោក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ផ្សេងៗ​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ ប្រជាពលរដ្ឋ​ទទួលស្គាល់ថា​កន្លងមក​សមត្ថកិច្ច​បង្ក្រាប​តែ​កន្លែង​បើក​លេង​ល្បែងស៊ីសង​តូចតាច​ដូចជា កន្ទុយលេខ និង​ហ្គេម​បាញ់​ត្រី​ជាដើម ចំណែក​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ហេតុនេះហើយ​ អានអត្ថបទាំងស្រុង