ឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ សូមជូនពរជនរួមជាតិខ្មែរឲ្យជួបតែសេចក្តី សុខគ្រប់ប្រការ

IMG_0588

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ គេហទំព័រ « មនសិការខ្មែរ» សូមគោរពជូនពរដល់ប្រិយមិត្តអ្នកអានទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាជនរួមជាតិខ្មែរនៅគ្រប់ទិសទីឲ្យជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី អានអត្ថបទាំងស្រុង

សមាជិកសភា​ស្នើ​ក្រសួងមហាផ្ទៃ​ចាត់វិធានការ​បញ្ឈប់​ការជួល​ដី​ខ្មែរ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម នៅក្នុង​ខេត្តស្វាយរៀង​ឲ្យ​ទៅ​ជនជាតិ​វៀតណាម​ធើ្វ​ស្រែ​

អានអត្ថបទាំងស្រុង

ហេតុអ្វី​ជនជាតិ​យួន​អាច​ចូលមក​នេសាទ​ក្នុង​ដែនសមុទ្រ​ខ្មែរ​តាម​អំពើ​ចិត្ត​?

chanroth-988

កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៦ អ្នកនេសាទ​ជនជាតិ​យួន​ចំនួន​៨​នាក់​ត្រូវបាន​នគរបាល​អន្តោប្រវេសន៍​ខេត្តកោះកុង ឃាត់ខ្លួន​ពីបទ​ឆ្លងដែន​ខុសច្បាប់​នៅ​ផែ​អូប័រ​ប៉ាក់​ខ្លង ក្រុង​ខេមរភូមិន្ទ​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយ​រិះគន់​ថាបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​យោធា​ជើង​ទឹក និង​នគរបាល​ព្រំ​ដែនទឹក​ទេនោះ គឺ​ជនជាតិ​យួន​មិនអាច​ចូលមក​នេសាទ​ក្នុង​ដែនសមុទ្រ​ខ្មែរ​តាម​អំពើ​ចិត្ត​បានឡើយ​។ ហេតុនេះ​អាជ្ញាធរ​នៅ​ខេត្ត​ជាប់​ដែនសមុទ្រ ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យឡើងវិញ​ទៅលើ​ករណី​ជនជាតិ​យួន​អាច​ អានអត្ថបទាំងស្រុង

មន្ត្រី​ក្រសួង​អប់រំ​ឈ្មោះ គ្រី ស៊ា​ង​ឡុង ដែលមាន​រឿងអាស្រូវ​ផ្លូវភេទ កំពុង​រង់ចាំ​ទទួល​តំណែង​ថ្មី​យ៉ាង​ក្រអឺតក្រទម​

mm2-2

មន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា មួយចំនួន​បានបង្ហាញ​នូវ​ការហួសចិត្ត​យ៉ាងខ្លាំង​ក្រោយពេល​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា ចេញមុខ​ការពារ​លោក គ្រី ស៊ា​ង​ឡុង ដែល​ជាប់​ពាក់ព័ន្ធ​រឿង​បៀតបៀន​កេរ្តិ៍​ភេទស្ត្រី​អ្នកបកប្រែ​ភាសា​កូរ៉េ​នៅ​ទីក្រុង​សេ​អ៊ូ​ល​។ ដោយហេតុថា​ក្រោយ​អំពើអាក្រក់​របស់លោក គ្រី ស៊ា​ង​ឡុង ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ គឺ​ក្រសួង​អប់រំ​បាន​ដកហូត​លោក គ្រី ស៊ា​ង​ឡុង ចេញពី​តំណែង​ប្រធាន​នាយកដ្ឋាន​មួយ​នៅក្នុង​ក្រសួង​នេះ ប៉ុន្តែ​បច្ចុប្បន្ន​លេចឮ​ព័ត៌មាន​ថា​លោក គ្រី ស៊ា​ង​ឡុង កំពុង​រង់ចាំ​ទទួល​តំណែង​ថ្មី​យ៉ាង​ក្រអឺតក្រទម​។ មានការ​សង្ស័យថា អានអត្ថបទាំងស្រុង

ករណី​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ធំ ជាប់​ពាក់ព័ន្ធ​បទល្មើស​ដឹកជញ្ជូន​ឈើ​គ្រញូង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ហួសចិត្ត​យ៉ាងខ្លាំង​

security-rsp(09-08-2016(10)) - Copy - Copy

ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​រឿងរ៉ាវ​មន្ត្រី​អាវុធហត្ថ​ខេត្តសៀមរាប ចាប់​វ៉ៃខ្នោះ​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ធំ​មួយរូប ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការប្រើ​អំណាច​កាង​រថយន្ត​ដឹកឈើ​គ្រញូង​ខុសច្បាប់​។ ការចាប់ខ្លួន​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ធំ គឺ​កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប អនុវត្តន៍​តាម​បទបញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ដោយសារតែ​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ធំ ឈ្មោះ សេង ប៊ុន​តេង ធ្វើ​សកម្មភាព​បើករថយន្ត​របស់ខ្លួន​កាង​រថយន្ត​ដឹកឈើ​គ្រញូង ហើយ​រាល​រាំងផ្លូវ​សមត្ថកិច្ច​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​។ អានអត្ថបទាំងស្រុង

ហេតុអ្វី​រដ្ឋមន្ត្រី​ក្រ​សូង​អប់រំ ជួយ​ការពារ​មន្ត្រី​អាក្រក់​ដូចជា​លោក គ្រី ស៊ា​ង​ឡុង ?

628x628_Naron

ថ្មីៗ​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បានចេញ​មុខការ​ពារ​មន្ត្រី​អាក្រក់​ឈ្មោះ គ្រី ស៊ា​ង​ឡុង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​បៀតបៀន​កេរ្តិ៍ខ្មាស​ស្ត្រី​អ្នកបកប្រែ​ជនជាតិ​កូរ៉េ កាលពី​ចុងខែ​ឧសភា​។ ការបកស្រាយ​របស់លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាងខ្លាំង ព្រោះ​ក្នុងនាម​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួនណា​រ៉ុ​ន បែរជា​ចេញមុខ​ការពារ​មន្ត្រី​អាក្រក់​ដោយ​ខ្វះ​ការពិចារណា​។ ប្រភពពី​មន្ត្រី​ក្រសួង​អប់រំ​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារតែ​លោក គ្រី ស៊ា​ង​ឡុង អានអត្ថបទាំងស្រុង

សេចក្ដីសម្រេច​លេខ​៧២៨ ពាក់ព័ន្ធ​ទៅនឹង​វិធានការ​ទប់ស្កាត់​អំពើ​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​

Lowenthal.mug_1

ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែល​កំពុងមាន​ការធ្លាក់​ចុះ​យ៉ាងគំហុក ត្រូវបាន​សមាជិកសភា​អាមេរិក​មួយចំនួន​តាម​ដាន​ដោយ​យកចិត្តទុកដាក់ ហើយ​រៀបចំ​ជា​សេចក្ដីសម្រេច​ដើម្បី​ទប់ស្កាត់​អំពើ​រំលោភ​សិទ្ធិមនុស្ស​ដែល​កាន់តែ​អាក្រក់​ឡើងៗ​នោះ​ផងដែរ​។ ជាក់ស្ដែង​សមាជិកសភា​អាមេរិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ លោក អា​ឡាន់ ឡូ​វិ​ន​ថ​ល់ មាន​គម្រោង​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង ក្នុង​ទីក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វ័រ​នីញ៉ា នៅ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៦ ក្នុងនោះ​វេទិកា​ស្ដីពី​សេចក្ដីសម្រេច​លេខ​៧២៨​ក្រោម​ការរៀបចំ​របស់​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​-​អាមេរិកាំង​។ ជុំវិញ​បញ្ហា​នេះ អានអត្ថបទាំងស្រុង

ភាពយឺតយ៉ាវ​ក្នុងការ​ស៊ើបអង្កេត​ករ​ណី​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី កំពុង​ស្ថិតក្រោម​ការតាមដាន​ពី​មហាជន​

9

​រយៈពេល​ជិត​១​ខែ​មកហើយ​ដែល​ឃាតក​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ដែលជា​អ្នកវិភាគ​ឯករាជ​យ៉ាង​សាហាវព្រៃផ្សៃ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​សមត្ថកិច្ច​មិនទាន់​បង្ហាញ​ភស្តុតាង​ជាក់លាក់​ក្នុងការ​វែកមុខ​ជនដៃដល់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ដើម្បី​ចាត់វិធានការ​តាមច្បាប់​នោះទេ​។ ការ​បែកធ្លាយ​ឃ្លី​ប​វីដេអូ​រឿង​សមត្ថកិច្ច​ដេញតាម​ចាប់​ឈ្មោះ ជួប សម្លាប់ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ ធ្វើ​ឲ្យ​មានការ​សង្ស័យ​យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ ព្រោះ​អ្វីៗ​មិន​សម​ទំនង​ឡើយ​។ ហេតុនេះហើយ​ទើប​មហាជន​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​ទៅលើ​ចំណាត់ការ​របស់ អានអត្ថបទាំងស្រុង

និគមជន​យួន​កំពុង​បង្កបញ្ហា​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​

Pic165

​មួយ​រយៈពេល​កន្លងទៅ​នេះ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​ចាត់វិធានការ​តាមច្បាប់​ជា​បន្តបន្ទាប់​ទៅលើ​ជនបរទេស​ដែល​រស់នៅ​និង​ធ្វើការ​ងារ​ដោយ​ខុសច្បាប់​ក្នុងប្រទេស​កម្ពុជា ជាពិសេស​គឺ​ជនជាតិ​យួន​ដែលមាន​ចំនួន​ភាគច្រើន​លើសលប់​។ ទោះជា​យ៉ាងណា​វិធានការ​របស់​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ មិនទាន់មាន​ប្រសិទ្ធភាព​ទៅលើ​ករណី​និគមជន​យួន​ដែល​រស់នៅ​ខុសច្បាប់​និង​បង្កបញ្ហា​ផ្សេងៗ​ក្នុងប្រទេស​កម្ពុជា​នោះទេ​។ ការនិយាយ​បែបនេះ​មិនមែនជា​ការរើសអើង​ជាតិ​សាសន៍​ឬ​ញុះញង់​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍​ឡើយ ប៉ុន្តែ​វា​គឺជា​តួនាទី​របស់​ អានអត្ថបទាំងស្រុង

ពលរដ្ឋ​ដែល​ត្រូវ​ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី​(OCIC) រំលោភបំពាន​ដីធ្លី​កំពុង​រង់ចាំ​ដំណោះស្រាយ​សមស្របពី​អាជ្ញាធរ​

13626958_1074819479278308_1837107766124259440_n

ប្រជាពលរដ្ឋ​៦០​គ្រួសារ​ដែល​ត្រូវ​ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី​(OCIC) រំលោភបំពាន​លើដី​ធ្លី​នៅ​តំបន់​ខាងក្រោយ​សាលាសង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា កំពុង​រង់ចាំ​ដំណោះស្រាយ​ពី​មន្ត្រី​អាជ្ញាធរ​ខណ្ឌ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​។ តំណាង​ពលរដ្ឋ​រងគ្រោះ​១​រូប​បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​ក្រោយពេល​ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី ឈូសឆាយ​របង​ដី​របស់​ពួកគាត់ ហើយ​ឈូសឆាយ​ធ្វើ​ផ្លូវ​ថ្មី​កាត់​ដី​នោះ​រួចមក គឺមាន​មន្ត្រី​អាជ្ញាធរ​សន្យា​ជួយ​ឲ្យ​មានការ​បោះបង្គោល​ព្រំដី​ឡើងវិញ​។ ក៏ប៉ុន្តែ​រហូតមកដល់​ថ្ងៃ​អង្គារ ទី​០២ ខែសីហា ឆ្នាំ​២០១៦​នេះ មន្ត្រី​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា មិនទាន់​ឃើញ​ចុះមក​ដោះស្រាយ​តាម​ការសន្យា អានអត្ថបទាំងស្រុង

អំពើ​រំលោភ​សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា គឺជា​រឿង​មិនអាច​បិទបាំង​បានឡើយ​

Announcement of ANU VC Prof Ian Chubb's retirement by Chancellor Prof Gareth Evans
Ross Hohnen Room, ANU Chancelry
Friday 4th June 2010

​អំពើ​រំលោភ​សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បានធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​រិះគន់​កាន់តែខ្លាំង​ទៅលើ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សកាន់អំណាច​។ ជាក់ស្ដែង​ថ្មីៗ​នេះ​លោក ហ្គា​រ៉េត អេ​វ៉ាន​(Gareth Evans) អតីតរដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី និង​ជា​ស្ថាបនិក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​លើ​កម្ពុជា ហើយ​ថែមទាំង​បាន​អំពាវនាវ​ឲ្យ​មាន​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។ តាមរយៈ​ការអំពាវនាវ​របស់លោក ហ្គា​រ៉េត អេ​វ៉ាន មានន័យថា​ អានអត្ថបទាំងស្រុង

លំហូរ​ពលករ​ទៅ​ក្រៅប្រទេស​រាប់លាន​នាក់​ធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​កាន់តែ​មាន​ការធ្លាក់ចុះ​

Airport-PP

តាម​របាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ដើមឆ្នាំ​២០១៦​មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​១​លាន​នាក់​កំពុង​បម្រើ​ការងារ​នៅក្រៅ​ប្រទេស​ក្នុងនាម​ជា​ពលករ​រួមមាន ប្រទេស​សៀម ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​កូរ៉េខាងត្បូង​ជាដើម ហើយ​ពួកគេ​ផ្ញើ​ប្រា​ក់មក​ស្រុក​វិញ​សរុប​ប្រមាណ​១០០០​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​២០១៥​។ របាយការណ៍​នេះ​ត្រូវបាន​អ្នកជំនាញ​សេដ្ឋកិច្ច​ពី​អង្គការក្រៅរដ្ឋាភិបាល​វា​យ​តម្លៃ​ថា ប្រទេស​កម្ពុជា​កំពុង​ខ្សោះ​ឈាម​ដោយសារ​កម្លាំង​ពលកម្ម​បាន​ហូរ​ចេញ​ក្រៅប្រទេស ដូច្នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរ​ពិនិត្យឡើងវិញ​អំពី​បញ្ហាបង្កើត​ការងារ​នៅក្នុង​ស្រុក​។ អានអត្ថបទាំងស្រុង

អង្គការ​គ្លូ​​ប៊​ល​វីត​ណេ​ស​រិះគន់ថា​ការទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នៅ​កម្ពុជា​គ្មាន​ប្រសិទ្ធភាព​

images

​អង្គការ​នាំមុខគេ​មួយ​ខាង​ឃ្លាំមើល​ឧក្រិដ្ឋកម្ម​បរិស្ថាន និង​អំពើពុករលួយ​មាន​ឈ្មោះថា អង្គការ​គ្លូ​​ប៊​ល​វីត​ណេ​ស​(Global Witness) ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​បាន​រិះគន់ថា​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​មិនទាន់មាន​ប្រសិទ្ធភាព​នោះទេ ហើយ​បង្ក្រាប​បានតែ​បទល្មើស​តូចតាច​តែប៉ុណ្ណោះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​មានតែ​នៅក្នុង​ក្រដាស​តែប៉ុណ្ណោះ​។​ អានអត្ថបទាំងស្រុង

ភាពក្រីក្រ​គ្មាន​ការងារ​ធ្វើជា​មូលហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​សៀម​

1975967147_KHM51经济2-10

ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្ត​ប៉ៃលិន និង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​ករណី​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ទៅរក​ការងារ​ធ្វើ​លើទឹក​ដី​សៀម នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​។ តាម​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​បាន​ឲ្យ​ដឹងថា ភាពក្រីក្រ​គ្មាន​ការងារ​ធ្វើ​ដើម្បី​បាន​ប្រាក់ចំណូល​ដោះស្រាយ​ជីវភាព ទើប​ពលករ​ខ្មែរ​រាប់ម៉ឺន​រាប់សែន​នាក់​បន្ត​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​សៀម​រក​ការងារ​ធ្វើ បើទោះបី​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​យ៉ាងណាក៏ដោយ​។ បញ្ហា​នេះ​រដ្ឋាភិបាល​ អានអត្ថបទាំងស្រុង

អំពើ​ឃាតកម្ម​កើត​ឡើងជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​អស់ជំនឿ​លើ​រដ្ឋាភិបាល និង​គណបក្សកាន់អំណាច​

13729172_1576767849285458_981997839992544644_n

​ការដែល​មាន​មនុស្ស​រាប់លាន​នាក់​ចូលរួម​ហែសព​លោក​បណ្ឌិត កែម ឡី ពី​រាជធានី​ភ្នំពេញ​ទៅ​ស្រុកកំណើត​នៅ​ខេត្តតាកែវ គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ បើទោះបី​ទូរទស្សន៍​ក្នុងប្រទេស​កម្ពុជា​មិន​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ ក៏​ទូរទស្សន៍​បរទេស​ដូចជា ថៃ និង​សិង្ហ​បុរី​ជាដើម បានធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ធ្វើ​ឲ្យ​ជ្រួតជ្រាប​ដល់​មនុស្សឃាត​ទូទាំង​ពិភពលោក​។ អ្វី​ដែលជា​កត្តា​សំខាន់​នៅពេលនេះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​រង់​ចាំមើល​រដ្ឋាភិបាល​និង​សមត្ថកិច្ច​វែកមុខ​ជនដៃដល់ និង​អ្នកបញ្ជា​ពីក្រោយ​ខ្នង​ អានអត្ថបទាំងស្រុង

កុងត្រូលជជុះ ល្បែងស៊ីសង និង​បទល្មើស​ឆ្លងដែន​រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្តបាត់ដំបង

12469486_216876501978193_8982251934636548585_o

​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង មួយចំនួន​មានការ​ហួសចិត្ត​យ៉ាងខ្លាំង​នៅពេល​ឮ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សរសើរ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​ថា​ជាម​ន្ត្រី​ល្អ ព្រោះ​ជាក់ស្ដែង​ល្បែងស៊ីសង គ្រឿងញៀន កុងត្រូលជជុះ និង​បទល្មើស​ឆ្លងដែន ព្រមទាំង​ជម្លោះដីធ្លី​ក្នុង​ខេត្តបាត់ដំបង កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​តាម​ដងផ្លូវ​ពី​ស្រុក​សំឡូត ទៅ​ស្រុក​បាណន់ មាន​កុងត្រូលជជុះ​ជាង​១០​កន្លែង​ចាំ​ជំរិត​យកលុយ​ពី​អ្នករកស៊ី​ដឹកអុស​ដឹក​ធ្យូង និង​ដឹក​កសិផល​ផ្សេងៗ​តាម​អំពើ​ចិត្ត​។ ដូច្នេះ​លោកនាយក​រដ្ឋមន្ត្រី អានអត្ថបទាំងស្រុង

ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​ដែល​រង​ផលប៉ះពាល់​ដោយសារ​ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី​(OCIC) រំលោភបំពាន​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​សមស្រប​

13509088_1074123189347937_6535494916932991366_n

ប្រជាពលរដ្ឋ​ដែលមាន​កម្មសិទ្ធិ​ដីធ្លី​នៅ​ខាងក្រោយ​សាលាសង្កាត់​ព្រែកលៀប បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ មាន​មន្ត្រី​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា និង​កម្លាំង​សន្តិសុខ​ក្រុមហ៊ុន​OCIC ដែល​ស្លៀកពាក់​ឯកសណ្ឋាន​បាន​រុះរើ​របង​ដី​របស់គាត់ ដោយ​គ្មាន​ជូនដំណឹង​ជាមុន​ឡើយ​។ ម្ចាស់​ដី​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ របង​ដី​របស់គាត់​នៅ​ធម្មតា​ពុំមាន​នរណា​ប៉ះពាល់​ទេ ស្រាប់តែ​នៅ​ថ្ងៃទី​១៤ ខែកក្កដា ក៏ត្រូវ​មន្ត្រី​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា និង​សន្តិសុខ​ក្រុមហ៊ុន​រុះរើ​ទាំង​បំពាន​តែម្តង​។ ហេតុនេះហើយ​ទើប​គាត់​បាន​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​សមស្រប​ អានអត្ថបទាំងស្រុង