ការ​រឹបអូស​ទ្រព្យសម្បត្តិ​អតីតមេដឹកនាំប៉ា​គី​ស្ថាន លោក ពែរ​វ៉េ​ស មូ​សា​រ៉ា​ហ្វ គឺជា​មេរៀន​សម្រាប់​មេដឹកនាំ​ពុករលួយ​

2016-02-11t183419z_1_lynxnpec1a150_rtroptp_3_dubai

​ក្រោយពេល​លោក ពែរ​វ៉េ​ស មូ​សា​រ៉ា​ហ្វ អតីត​មេដឹកនាំ​យោធា​នៃ​ប្រទេស​ប៉ា​គី​ស្ថាន ត្រូវ​ធ្លាក់​ពី​អំណាច​គឺ​កំពុង​ប្រឈម​នឹង​រឿងក្ដី​ធំៗ​នៅក្នុង​តុលាការ​ជាច្រើន​ករណី ជាពិសេស​ទាក់ទង​ទៅនឹង​រឿងអាស្រូវ​ផ្ដាច់ការ​ពុករលួយ​។ ថ្មីៗ​នេះ​តុលាការ​មួយ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន ដែល​វិនិច្ឆ័យ​រឿងក្ដី​អតីត​មេដឹកនាំ​យោធា​លោក ពែរ​វ៉េ​ស មូ​សា​រ៉ា​ហ្វ ជុំវិញ​ការ​ឆ្មក់​វាយប្រហារ​បង្ហូរឈាម​ទៅលើ​វិហារ​ក្រហម​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាត កាលពីពេល​កន្លងមក​នោះបាន​សម្រេច​ចេញ​បទបញ្ជា​មួយ​កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៦ ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ​អតីត​មេដឹកនាំ​រូបនេះ​។ ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​មួយចំនួន​ អានអត្ថបទាំងស្រុង

ព្យុះ​ម៉ូ​សុង​បង្ក​ផលវិបាក​ដល់​ប្រទេស​ឥណ្ឌា

mylekha_1435285866

​ប្រទេស​ឥណ្ឌា​កំពុងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ព្យុះ​មូសុង បានធ្វើ​ឲ្យ​មនុស្ស​ចំនួន​៥០​នាក់​ស្លាប់បាត់​បង់ជីវិត នៅក្នុង​រដ្ឋ Gujarat និង​ប្រជាពលរដ្ឋ​មួយចំនួនទៀត​រងរបួស​។ អាជ្ញាធរ​ក្នុង​រដ្ឋ Gujarat បាន​ចាត់​កម្លាំង ក៏ដូចជា​ឧទ្ធម្ភាគចក្រ​និង​ក្រុម​ជួយសង្គ្រោះ​ដទៃទៀត​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ឲ្យ​ចាក​ចេញពី​កន្លែងកើតហេតុ ព្រោះ​ព្យុះ​មូសុង​បក់បោក​ខ្លាំង​អាចធ្វើ​ឲ្យ​បាក់​ដី​និង​រលំ​ផ្ទះ​។

​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​រដ្ឋ Gujarat ប្រមាណ​ជាង ១០ ០០០​នាក់ត្រូវបាន​គេ​ជម្លៀស​ខ្លួន​ចេញពី​តំបន់​រងគ្រោះ និង​ស្វែងរក​កន្លែង​មាន​សុវត្ថិភាព​ជូន​ពួកគេ និង​ចំណីអាហារ​ហូបចុក​។ អានអត្ថបទាំងស្រុង

ប្រទេស​នេ​ប៉ាល់​ទទួល​ជំនួយ​ពី​ចិន​និង​ឥណ្ឌា សម្រាប់​ជួយសង្គ្រោះ​គ្រោះ​រញ្ជួយ​ដី​

Nepal earthquake. Bhaktapur. A city near Katmandu. People reclaiming their possessions from the wreckage. A man who had been buried and died being pulled out of the wreckage by there Nepali Army rescue team. Sculpture of elephant in ruins  of an ancient, sacred temple.
by James Nachtwey

​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥ ម្សិលមិញ​នេះ រដ្ឋាភិបាល​ចិន​និង​ឥណ្ឌា បានផ្តល់​ជំនួយ​ថវិកា​ប្រមាណ​១,៥​ពាន់​លាន​ដុល្លារ ទៅ​ប្រទេស​នេ​ប៉ាល់​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី ដែល​បានធ្វើ​ឲ្យ​ប្រទេស​នេះ​មានទុក្ខ​ជា​ទម្ងន់​ព្រោះ​អី​ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​ត្រូវបាន​បំផ្លាញ​។ ​ជំនួយ​ពី​ប្រទេស​ទាំងពីរ​ខាងលើនេះ គឺ​ដើម្បី​ឲ្យ​ប្រទេស​នេ​ប៉ាល់​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ស្តារ​ប្រទេស​របស់ខ្លួន​ទ្បើង​វិញ​។ ណាមួយ​ប្រទេស​ចិន​និង​ប្រទេស​ឥណ្ឌា ផ្តល់ជំនួយ​សប្បុរសធម៌​ដល់​ប្រទេស​នេ​ប៉ាល់​ក្នុង​គោលបំណង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​លើ​ប្រទេស​នេ​ប៉ាល់​។​ អានអត្ថបទាំងស្រុង

ប្រជាជន​ប៉ា​គី​ស្ថាន​ស្លាប់​ជាង ១០០០​នាក់ ព្រោះ​រលក​កម្តៅ​

PAKISTAN HEATWAVE

​មន្ទីរ​ទទួលបន្ទុក​សុខាភិបាល​ខេត្ត Sindh ប្រទេស​ប៉ា​គី​ស្ថាន បាន​និយាយថា ប្រជាពលរដ្ឋ​ប៉ា​គី​ស្ថាន​ដែល​បាន​ស្លាប់​ដោយសារ​រលក​កម្តៅ​ផ្ទុះ​ទ្បើង​រហូតមក​ដល់ពេលនេះ​មាន​ចំនួន​ជាង​១០០០​នាក់ ក្នុង​ទីក្រុង Karachi​។​ ​ប៉ុន្មាន​ថ្ងៃមុន​នេះ អាកាសធាតុ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ហាក់​ពុំ​សូវ​ជាមាន​កម្តៅ​ក្តៅ​ខ្លាំង​ដូច​រាល់ដង​នោះទេ ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​ប៉ា​គី​ស្ថាន​មានការ​សប្បាយចិត្ត​ជាខ្លាំង ប៉ុន្តែ​ចំនួន​ប្រជាពលរដ្ឋ​នៅតែ​ស្លាប់​ដដែល ពុំ​ថយចុះ​ដូច​អាកាសធាតុ​នោះទេ​។កាលពី​ម្សិលមិញ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥ មន្ទីរពេទ្យ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​បានចេញ​របាយការណ៍​ថា ប្រជាជន​ចំនួន​២០០​នាក់ អានអត្ថបទាំងស្រុង

និស្សិត​ថៃ​៥​រូប​បាន​វិល​មក​ស្រុកកំណើត​វិញ​ហើយ ក្រោយពេល​ជាប់ឃុំ​នៅ​ប៉ា​គី​ស្ថាន​

2(1)

​កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥ ក្រុមនិស្សិត​ថៃ​ចំនួន​៥​នាក់ ដែល​កំពុងតែ​សិក្សា​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​នៅ​សាលា​សាសនា​មួយកន្លែង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ា​គី​ស្ថាន​ចាប់បាន ក្រោយ​ឃើញ​ពួកគេ​ទ្បើង​យន្តហោះ Thai Airway ជាមួយនឹង​អាវុធជាតិផ្ទុះ​មួយចំនួន​តាម​ខ្លួន​។ ឃើញ​ហេតុការណ៍​មិន​ស្រួល​ដូច្នោះ កម្លាំង​សមត្ថកិច្ច​ប៉ា​គី​ស្ថាន​បាន​ចាត់វិធានការ​ចាប់​ពួកគេ​នៅនឹងកន្លែង​តែម្តង​។ ​​និស្សិត​ថៃ​ទាំង​៥​រូប​ដែល​ត្រូវបាន​គេ​ដាក់​ឃុំ​នៅក្នុង​គុក​ប៉ា​គី​ស្ថាន​មួយរយៈ​កន្លងមក ពេលនេះ​ក្រសួងការបរទេស​ថៃ​បាន​ប្រាប់ថា ពួកគេ​ត្រូវបាន​ដោះលែង​មកវិញហើយ ក្រោយពេល​ពួកគេ​បានធ្វើ​ដំណើរ​តាម​ជើងយន្តហោះ​ផ្ទុក​ទៅដោយ​អាវុធជាតិផ្ទុះ ហើយ​ត្រូវ​តុលាការ​ប៉ា​គី​ស្ថាន​ផ្តន្ទាទោស​ឲ្យ​ជាប់គុក​នៅ​ប៉ា​គី​ស្ថាន​។​ អានអត្ថបទាំងស្រុង

ក្រុម ISIS កំពុង​ប្រឈម​នឹង​ជំងឺអេដស៍​

mylekha_1435141902

​ក្រោយពេល​ដឹងថា​សមាជិក ISIS របស់ខ្លួន​មាន​ផ្ទុកមេរោគ​អេដស៍ ហើយ​បាន​បរិច្ចាគ​ឈាម​ដែល​កំពុងតែ​ផ្ទុកមេរោគ​នោះ​ទៅកាន់​សមាជិក​ដទៃទៀត ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម នៅក្នុង​ប្រទេស​ស៊ី​រី បានសម្លាប់​សមាជិក​ខ្លួន​ភ្លាមៗ​។​ ​​សមាជិក​ដែល​បាន​បរិច្ចាគ​ឈាមមាន​ផ្ទុកមេរោគ​អេដស៍​ជា​ជនជាតិ​ឥណ្ឌូនេស៊ី រូបគេ​បានធ្វើ​ឲ្យ​សមាជិក​ក្រុម​ឆ្លង​ជំងឺ​នេះ​ជាច្រើន​នាក់ នៅ​ភាគខាងត្បូង​ខេត្ត Hasaka ក្រុង Shaddadi​។ បញ្ហា​ឈាម​ដែលមាន​មេរោគ​អេដស៍​នេះ ធ្វើ​ឲ្យ​សមាជិក​ក្រុម​ហាក់​មាន​ភាពមិន​សប្បាយ​ចិត្ត ភ័យខ្លាច​ឆ្លង​ជំងឺ​នេះ​។ អានអត្ថបទាំងស្រុង

លោកស្រី ហ៊ី​ទ្បា​រី គ្លី​ន​តុ​ន ទទួលបាន​សម្លេងគាំទ្រ​ច្រើន​

WASHINGTON, DC - JULY 23:  U.S. Secretary of State Hillary Clinton delivers remarks at the opening plenary of the 19th International AIDS Conference July 23, 2012 in Washington, DC. The International AIDS Conference, the world's largest one, is held in the U.S. for the first time since 1990. (Photo by Alex Wong/Getty Images)

​ក្រោយពី​មាន​ការស្ទង់មតិ​ពី​មហាជន​ជាច្រើន​នាក់មក លោកស្រី ហ៊ី​ទ្បា​រី គ្លី​ន​តុ​ន ត្រូវបាន​គេ​រំពឹងថា​មានលទ្ធភាព​ឈ្នះឆ្នោត​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្ស​សាធារណរដ្ឋ​។​ ​ប្រភពពី NBC បាន​ស្ទាបស្ទង់​ឃើញថា​លោកស្រី ហ៊ី​ទ្បា​រី គ្លី​ន​តុ​ន ដែលជា​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស អាច​នឹង​ឈរឈ្មោះ​នៅមុខ​គេ​ព្រោះ​លោកស្រី​ទទួលបាន​សំ​ទ្បេ​ង​ឆ្នោត​៧៥​ភាគរយ​ក្នុង​គណបក្ស​របស់លោក​ស្រី បេក្ខភាព​លោក Bernie Sanders ក្រុម​អ្នក​សង្គមនិយម ទទួលបាន​សំ​ទ្បេ​ង​តែ​១៥​ភាគរយ​។​ អានអត្ថបទាំងស្រុង

អាមេរិក​ចាប់ខ្លួន​មនុស្ស​បាន​ចំនួន ១១៤០​នាក់ ពីបទ​ជួញដូរ​ផ្លូវភេទ​មនុស្ស​

xmylekha_1435048060.jpg.pagespeed.ic.gFA15tZk4vFWvWHE_KSo

​ប្រធាន​មន្ទីរ​យុត្តិធម៌​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២២ ខែមិថុនា ឆ្នាំ​២០១៥​កន្លងទៅ​ថា រដ្ឋាភិបាល​អាមេរិក​បាន​កំពុងតែ​ដាក់​បម្រាម​លើ​បញ្ហា​ផ្លូវភេទ​កុមារ និង​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​១១៤០​នាក់ ពី​ករណី​រំលោភ​ផ្លូវភេទ​លើ​កុមារ​។​ ​ជនល្មើស​ដែល​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​លើ​កុមារ​នេះ ពួកគេ​បាន​ប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​ដូចជា​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​តាម​វិធី​ផ្សេងៗ​គ្រប់​រូបភាព​ដើម្បី​ទាក់ទាញ និង​ញុះញង់​យុវជន​អាមេរិក​ឲ្យ​ជឿ ដូចជា​ឲ្យ​ថតរូប​ស្រាត បន្ទាប់មក​យក​រូប​ទាំងនោះ​ទៅ​ចរាចរណ៍​ក្នុង​វិស័យ​ផ្លូវភេទ​។
​អាជ្ញាធរ​អាមេរិក​បាន​ចាប់ខ្លួន​មនុស្ស​១១៤០​នាក់ កាលពី​២​ខែ​មុន​មកម្ល៉េះ អានអត្ថបទាំងស្រុង

ជប៉ុន​កើតមាន​រញ្ជួយ​ដី​កម្រិត ៦.៩​រ៉ិ​ច​ទ័​រ ​

mylekha_1435114571

នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​តូ​ក្យូ ត្រូវបាន​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​រាយការណ៍​ថា មានការ​រញ្ជួយ​ដី​មួយ​កើត​ទ្បើង​ក្នុង​កម្រិត ៦.៩ រ៉ិ​ច​ទ័​រ​។​ ​កាលពី​ថ្ងៃ​អង្គារ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៥ ម្សិលមិញ​នេះ ករណី​រញ្ជួយ​ដី​ចាប់ផ្តើម​កើត​នៅក្បែរ​កោះ​អូ​គី​ណា​វ៉ា ក្នុងភូមិ​ភាគខាងត្បូង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ រញ្ជួយ​ដី​កម្រិត​៦.៩​រ៉ិ​ច​ទ័​រ​នេះ​ពុំ​បណ្តាល​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​តំបន់​នោះ​ខូចខាត​នៅ​ទ្បើ​យ​ទេ ឯ​បញ្ហា​រលក​យក្ស​ស៊ូណាមិ ក៏​ពុំ​ចេញ​សញ្ញា​អ្វីដែល​បង្ក​ជា​លក្ខណៈ​ធ្ងន់ធ្ងរ​នោះដែរ​។

​ការរញ្ជួយ​ដី​ក្នុង​ទីក្រុង​តូ​ក្យូ​នេះ​មាន​ជម្រៅ ៤៨០​គី​ទ្បូ​ម៉ែត្រ ក្នុង​កម្រិត​៦.៩ រ៉ិ​ច​ទ័​រ​។ អានអត្ថបទាំងស្រុង

ចំនួន​មនុស្ស​ស្លាប់​ដោយ​រលក​កម្តៅ​នៅ​ប៉ា​គី​ស្ថាន​កើន​ជាង​៧០០​នាក់​

xmylekha_1435111701.jpg.pagespeed.ic._f56XXWHWHYhUcvmT8cO

Update: នៅ​ថ្ងៃ​ពុធ ទី​២៤ ខែមិថុនា ឆ្នាំ​២០១៥​នេះ មន្ត្រី​សុខាភិបាល​ប្រទេស​ប៉ា​គី​ស្ថាន​បាន​ឲ្យ​ដឹងថា ចំនួន​មនុស្ស​ស្លាប់​ដោយ រលក​កម្តៅ​បាន​កើនឡើង​ដល់​៧៥៨ នាក់​ហើយ​។​ ​នៅ​ភាគខាងត្បូង​ប្រទេស​ប៉ា​គី​ស្ថាន នៅក្នុង​ទីក្រុង​កា​រ៉ា​ជី រលក​កម្តៅ​បាន​កើន​ដល់​៤៥​អង្សា ដែល​បាន​វាយប្រហារ​លើ​អាយុជីវិត​មនុស្ស​លើសលប់​ជាង​៧៥៨​នាក់​ត្រូវបាន​ស្លាប់ ដោយសារតែ​កម្តៅ​ក្តៅ​ខ្លាំង​មិនអាច​ទ្រាំទ្រ​នឹង​ទម្ងន់​អាកាសធាតុ​ក្តៅ​បែបនេះ​។ ​​មនុស្ស​ប្រមាណ ៣០០០​នាក់ បាន​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​កា​រ៉ា​ជី ព្រោះតែ​បញ្ហា​សុខភាព​ខ្វះ​ជាតិ​ទឹក​ដែល​បណ្តាលមកពី​រលក​កម្តៅ​។​ អានអត្ថបទាំងស្រុង

យន្តហោះ​គ្មាន​មនុស្ស​បើក និង​នាវាមុជទឹក នឹងដាក់​ឲ្យ​ដើរតួ​ជា​អ្នក​បង្ក្រាប​ក្រុម​ជួញដូរ​មនុស្ស​នាពេលខាងមុខ​

migrant-1

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត យន្តហោះ​គ្មាន​មនុស្ស​បើក និង​នាវាមុជទឹក​នឹងត្រូវ​ដាក់​នៅតាម​ដែនសមុទ្រ​អន្តរជាតិ​ដែល​ស្ថិតនៅក្នុង​ប្រទេស​លី​ប៊ី ដោយ​ប្រើប្រាស់​ពេលវេលា​ប្រមាណ​១​ខែ​ដើម្បី​ដំណើរការ​យន្តហោះ​និង​នាវាមុជទឹក​។​ ​ការដាក់​យន្តហោះ​គ្មាន​មនុស្ស​បើក និង​នាវាមុជទឹក​នៅក្នុង​ប្រទេស​លី​ប៊ី គឺ​ដើម្បី​ទប់ស្កាត់​ទៅលើ​ក្រុម​ជួញដូរ​មនុស្ស ដែល​សហគមន៍​អឺរ៉ុប​បាន​យល់ព្រម​នឹង​ការដាក់​ផែនការ​មួយ​នេះ ព្រោះ​សម្លឹង​ឃើញថា​ការជួញដូរ​មនុស្ស​មាន​កម្រិត​ខ្ពស់​។ យន្តហោះ​និង​នាវាមុជទឹក​សុទ្ធតែ​បំពាក់​ទៅដោយ​អាវុធ​មី​ស៊ី​ល ដើម្បី​ធ្វើការ​ទប់ស្កាត់​ក្រុម​ជួញដូរ​មនុស្ស​ដែល​តែងតែ​ឆ្លងដែន​លួច​ទៅ​តំបន់ អានអត្ថបទាំងស្រុង

មន្ទីរពេទ្យ Samsung របស់​កូរ៉េខាងត្បូង ចេញមុខ​សុំទោស​ជា​សាធារណៈ​ចំពោះ​ជំងឺ​ផ្លូវដង្ហើម Mers

7116948

នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែមិថុនា ឆ្នាំ​២០១៥​នេះ មន្ទីរពេទ្យ​វេជ្ជសាស្ត្រ Samsung បាន​ចេញមុខ​ធ្វើការ​ឱនលំទោន​សូម​អភ័យទោស​ទៅកាន់​ប្រជាពលរដ្ឋ​កូរ៉េខាងត្បូង​ទាំងអស់ ដែល​ខាង​មន្ទីរពេទ្យ​ខ្លួន​មិនបាន​ធ្វើការ​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេលវេលា​ទៅនឹង​បញ្ហា​ជំងឺ​ផ្លូវដង្ហើម Mers ដែល​កំពុងតែ​រាតត្បាត​ពេញ​ប្រទេស​កូរ៉េ ។​ ​លោក លី ចែ​យ៉ុង អនុប្រធាន​នៃ​ក្រុមហ៊ុន Samsung Electronic បានធ្វើ​សេចក្តីថ្លែងការណ៍​ថា “​ខ្ញុំ​សូម​អភ័យទោស​ចំពោះ​ទុក្ខ​ក្រៀមក្រំ​និង​ក្តី​ព្រួយបារម្ភ​ពី​បញ្ហា​ជំ​ងំ​ផ្លូវដង្ហើម​Mers ទៅកាន់​ប្រជាជន​កូរ៉េ​ទាំងអស់​ដែល​បាន​ឆ្លង​ជំងឺ​នេះ​”​។ អានអត្ថបទាំងស្រុង

រលក​កម្តៅ​នៅ​ប៉ា​គី​ស្ថាន ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់​

14--03

​ក្រុង​កា​រ៉ា​ជី គឺជា​ក្រុង​ដ៏​ធំជាងគេ​បំផុត​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ហើយក៏​នៅមាន​ស្រុក​ជាច្រើន​ទៀត​នៅ​ភាគខាងត្បូង​ខេត្ត Sindh កាលពី​ថ្ងៃអាទិត្យ​បានកើត​មាន​រលក​កម្តៅ​នៅ​ក្រុង​កា​រ៉ា​ជី និង​បានសម្លាប់​មនុស្ស​យ៉ាងតិច​ចំនួន​១២២​នាក់​។​

​លោក Saeed Mangnejo លេខា​សុខាភិបាល​ខេត្ត​បាន​និយាយថា “​កាលពី​ថ្ងៃ​សៅរ៍ មាន​មនុស្ស​ចំនួន​១១៤​នាក់​បាន​ស្លាប់​ក្នុង​ក្រុង​កា​រ៉ា​ជី និង​មានស្រុក​៣​ទៀត ដែលមាន​មនុស្ស​ចំនួន​៨​នាក់​ស្លាប់​ក្នុង​ខេត្ត Sindh”​។ លោក​បាន​បន្តថា គ្រប់​មន្ទីរពេទ្យ​នៅក្នុង​ខេត្ត​នេះ​បាន​កំពុងតែ​ប្រកា​ស អានអត្ថបទាំងស្រុង

មាន​មនុស្ស​ស្លាប់​និង​ផ្លូវថ្នល់​មួយចំនួន​នៅ​ចិន​រង​ការខូចខាត​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​

2-1434867626

​ក្រសួងមហាផ្ទៃ​ចិន​បានប្រកាស​ឲ្យ​ដឹងថា មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​រយៈពេល​៤៨​ម៉ោង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ភាគខាងត្បូង​ប្រទេស​ចិន​។ ក្នុងនោះ​បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ត្រូវ​បាក់ស្រុត ផ្លូវថ្នល់​ត្រូវ​លិចលង់​មិនអាច​ធ្វើដំណើរ​បាន ឯ​ប្រជាពលរដ្ឋ​វិញ​ត្រូវបាន​អាជ្ញាធរ​ជម្លៀសចេញ​ទៅរក​ទីទួល​ដែលមាន​សុវត្ថិភាព​។ របាយការណ៍​បញ្ជាក់​ពី​ហេតុការណ៍​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​ភាគខាងត្បូង​ប្រទេស​ចិន​ថា មាន​មនុស្ស​ចំនួន​១៨​នាក់​បាន​ស្លាប់ ដោយសារ​រន្ទះបាញ់ បាក់​ដី​ពីលើ និង​ផ្ទះ​ស្រុត​មក​សង្កត់ពីលើ​។ អានអត្ថបទាំងស្រុង

រញ្ជួយ​ដី​ញឹកញាប់​ពេក​ធ្វើ​ឲ្យ​កុមារ​នេ​ប៉ាល់​ក្លាយជា​ជនរងគ្រោះ​ក្នុងការ​ជួញដូរ​មនុស្ស​ជាតិ​

3-1434867747

​ក្រោយពី​មានការ​រញ្ជួយ​ដី​២ ទៅ​៣​ដង នៅ​ប្រទេស​នេ​ប៉ាល់ កាលពី​ខែមេសា និង​ខែឧសភា​កន្លងមក កុមារ​នេ​ប៉ាល់​រាប់ពាន់នាក់​ត្រូវបាន​គេ​ជួញដូរ​លក់​ទៅ​ឲ្យ​ប្រទេស​ឥណ្ឌា​។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កុមារ​នេ​ប៉ាល់​តែងតែ​ត្រូវបាន​គេ​យកទៅលក់​នៅ​ប្រទេស​ឥណ្ឌា ភាគច្រើន​នៃ​កុមារ​ទាំងនោះ​គឺ​បានមកពី​ក្មេង​ដែល​កំព្រា​ឪពុកម្តាយ​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​។​ ​ប្រភពពី​មូលនិធិ​កុមារ​អន្តរជាតិ UNICEF បាន​ប្រាប់ថា ក្មេងៗ​ទាំងនោះ​អាច​នឹង​រស់នៅក្នុង​មជ្ឈមណ្ឌល ​ក្មេង​កំព្រា ប៉ុន្តែ​ជា​លក្ខណៈ​ខុសច្បាប់ ហើយ​ពួកគេ​ត្រូវបាន​គេ​ធ្វើការ​លក់ដូរ​ពី​ប្រទេស​នេ​ប៉ាល់​ទៅកាន់​ប្រទេស​ឥណ្ឌា​ជា​រៀងរាល់ឆ្នាំ​។​ អានអត្ថបទាំងស្រុង

ប្រជាជន​ថៃ​១៧៥​នាក់ បាន​ឆ្លង​វីរុស​ផ្លូវដង្ហើម Mers

20150620_MERS_thenation

​ក្រោយពី​ផ្ទុះ​ជំងឺ​ផ្លូវដង្ហើម Mers នៅ​កូរ៉េខាងត្បូង​មួយរយៈ​មក អត្រា​នៃ​អ្នកស្លាប់ និង​អ្នក​ឆ្លង​ចេះតែ​កើន​ទ្បើង ជាហេតុ​ធ្វើ​ឲ្យ​អាជ្ញាធរ​កូរ៉េ​តែងតែ​ក្រើន​រំ​ឮ​ក​ដល់​ប្រជាពលរដ្ឋ​ខ្លួន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​រាល់ពេល​ធ្វើដំណើ​រឆ្ល​ង​ប្រទេស ឬក៏​ក្នុងស្រុក​ជាដើម ត្រូវតែ​ពាក់​ម៉ាក់​និង​រក្សា​សុខភាព​ឲ្យ​គង់រ​ង្ស​ចៀសវាង​ក្នុង​មន្ទីរពេទ្យ ដែលជា​កន្លែង​ងាយ​ឆ្លង​ជំងឺ​។​ ​​ចំណែកឯ​ប្រទេស​ថៃ​វិញ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​បានចេញ​ផ្សាយ​ពី​ករណី​ថ្មី​ដែល​ប្រជាជន​ថៃ​បាន​ឆ្លង​ជំងឺ​ផ្លូវដង្ហើម Mers ដែល​ងាយ​បង្ក​ហានិភ័យ​ដល់​អ្នក​ដទៃទៀត​។ ក្រសួងសុខាភិបាល​ប្រទេស​ថៃ​បាន​ថ្លែង​កាលពីពេល​ថ្មីៗ​នេះ​ថា អានអត្ថបទាំងស្រុង

ក្នុង​ឆ្នាំ​២០២០ ក្រដាសប្រាក់​១០​ដុល្លារ​ថ្មី​នឹង​រចនា​ជា​រូប​មនុស្ស​ស្រី​

300px-US10DollarBill(New)

រតនាគារ​របស់​អាមេរិក​បានចេញ​សេចក្តី​ប្រកាសថា ក្រដាសប្រាក់​១០​ដុល្លារ​ថ្មី នឹងត្រូវ​បាន​គេ​រចនា​ជា​រូប​មនុស្ស​ស្រី ហើយក៏​ជា​លើក​ទី​១​ដែល​អាមេរិក​បោះពុម្ព​ក្រដាសប្រាក់​១០​ដុល្លារ​ថ្មី ដោយសារតែ​មានការ​ស្នើ​សុំ​ពី​ប្រជាពលរដ្ឋ​អាមេរិក​ឲ្យ​ដាក់​រូប​ស្ត្រី​ជា​មេដឹកនាំ​លើ​ក្រដាសប្រាក់​ថ្មី​នេះ​។ លោក Jack Lew រដ្ឋលេខាធិការ​ធនាគា​រ​សហរដ្ឋអាមេរិក​បាន​ថ្លែងថា “​ការដាក់​រូប​មនុស្ស​ស្រី​លើ​ក្រដាសប្រាក់​១០​ដុល្លារ​ថ្មី គឺ​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់ និង​ផ្តល់​តម្លៃ​ឲ្យ​ស្ត្រី​អាមេរិក​និង​ដើម្បី​បង្ហាញ​ពី​លទ្ធិប្រជាធិបតេយ្យ​របស់​អាមេរិក​។​ អានអត្ថបទាំងស្រុង

ថៃ​ជួប​គ្រោះ​ដោយសារ​លំហូរ​ចូល​នៃ​ជំងឺ​ផ្លូវដង្ហើម Mers

thailand-mers-first-case-confirmed_1

​ប្រភពពី​BBC បាន​ចុះផ្សាយ​ថា ប្រទេស​ថៃ​ចេញ​សេចក្តីប្រកាស​ពី​រូបរាង​នៃ​ជំងឺ​ផ្លូវដង្ហើម​Mers បាន​ចូល​មកដល់​ទឹកដី​ខ្លួន​ហើយ​។ ជំងឺ​ផ្លូវដង្ហើម​Mers ចូលមក​បាន​តាមរយៈ​បុរស​ម្នាក់​ដែល​បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​។ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ លោក Rajata Rajatanavin បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែមិថុនា ម្សិលមិញ​ថា ប្រទេស​ថៃ​មានការ​ប្រុងប្រយ័ត្ន​ណាស់ដែរ តែ​នៅតែ​ធ្វើ​ឲ្យ​ជំងឺ​នេះ​ជ្រៀតចូល​បាន ព្រោះ​តែមាន​បុរស​ម្នាក់​ទើបតែ​ត្រ​ទ្ប​ប់​មកពី​តំបន់​មជ្ឈិមបូព៌ា កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥ ដែលជា​ប្រភព​នៃ​ការកកើត​ជំងឺ​ផ្លូវដង្ហើម​Mers​នេះ​ទ្បើង​។ អានអត្ថបទាំងស្រុង

ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​Mers កើន​ដល់​២៣​នាក់​

_83728060_da6ca70f-24f1-4d3b-b8f5-2eea25c0dcfc

​តួលេខ​នៃ​អ្នកស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម Mers កើន​ដល់​២៣​នាក់​ហើយ បន្ទាប់ពី​បាន​ឆ្លង​ទៅកាន់​ប្រជាជន​អាល្លឺម៉ង់​ម្នាក់​។ កូរ៉េខាងត្បូង​បានប្រកាសថា មនុស្ស​៣​នាក់​ត្រូវបាន​ស្លាប់​ក្នុង​រយៈពេល​យ៉ាងខ្លី ព្រោះតែ​ពុំទាន់​មាន​ថ្នាំ​បង្ការ​ទប់ស្កាត់​ពី​ជំងឺ​នេះ​។​ ជំងឺ​នេះ​បង្ក​ដំបូង​ទ្បើង​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ នៅ​ប្រទេស​កូរ៉េខាងត្បូង​ដំបូង​មានតែ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ស្លាប់ ប៉ុន្តែ​ជា​បន្ត​បន្ទាប់មក​ក្រសួងសុខាភិបាល​និង​សុខុមាលភាព​បាន​ថ្លែងថា​អ្នកស្លាប់​ទាំង​៣​នាក់​ចុង​ក្រោយនេះ គឺ​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េ​មាន​អត្រា​អ្នកស្លាប់​ខ្ពស់បំផុត ព្រោះតែ​អ្នកស្លាប់​ចេះតែ​កើន និង​អ្នក​ឆ្លង​ចេះតែ​ឆ្លង​មិនចេះ​ឈប់​។​ អានអត្ថបទាំងស្រុង