ឧកញ៉ា និង​ឈ្មួញ​ធំៗ​កំពុង​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី យ៉ាង​មហន្តរាយ​

25287351_1768490796779828_1171275782_n

សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅក្នុង​ស្រុក​កោះ​ញែក ស្រុក​អូររាំង ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​និង ដឹកជញ្ជូន​ឈើ​ចេញ​ព្រៃ​ការពារ ព្រៃ​អភិរក្ស​និង​តំបន់​ដែនជម្រកសត្វព្រៃ​កំពុង​រាលដាល យ៉ាងខ្លាំង​ប្រមាណ​៣​ខែ​កន្លងទៅនេះ​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​បាន​លើកឡើងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀតណាម​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​គឺមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​រវាង​ឈ្មួញ​ជាមួយ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​នគរបាល សមត្ថកិច្ច​អាវុធហត្ថ យោធា​និង​សមត្ថកិច្ច​តាម​ច្រកព្រំដែន​។ អានអត្ថបទាំងស្រុង

ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ឆ្លងដែន​កើតឡើង​យ៉ាង​ពេញបន្ទុក​

25323131_1768488446780063_1400781422_n

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ត្រូវបាន​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ​រិះគន់ថា ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ឆ្លងដែន​កើតឡើង​យ៉ាង​ពេញបន្ទុក ជាពិសេស​ករណី​ឈ្មួញ​នាំចូល​ម៉ូតូ​គេចពន្ធ រថយន្ត​ចង្កូត​ស្ដាំ ទំនិញគេចពន្ធ និង​នាំចូល​សត្វ​គោ ក្របី ជ្រូក និង​មាន់​តាម​ច្រករបៀង​ជាច្រើន​កន្លែង​។ ជាក់ស្ដែង​ថ្មីៗ​នេះ​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​តូចតាច​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​បទល្មើស​ឆ្លងដែន​ អានអត្ថបទាំងស្រុង

បទល្មើស​នេសាទ​ក្នុងស្រុក​ជល​គិរី កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​

11058236_1642876705983862_8040766391971512374_n

ថ្មីៗ​នេះ​តាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ជលសា ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​នៅក្នុង​មូលដ្ឋាន​ពួកគាត់​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដូចជា របាំង​ស្បៃ​មុង របាំង​ណ​រ៉ាវ សាច់​អួន​ក្រឡា​ញឹក ដែលមាន​បណ្ដោយ​ពី​៣០០​ម៉ែត្រ​ដល់​រាប់ពាន់​ម៉ែត្រ​កំពុង​កើតឡើង​យ៉ាង​រាលដាល​។ ប៉ុន្តែ​លោក ឃីម ឡុង នាយផ្នែក​រដ្ឋបាល​ជល​ផល​ស្រុក​ជល​គិរី ស្រុក​កំពង់ត្រឡាច និង​ស្រុក​រលាប្អៀរ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​នេសាទ​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ក្នុងតួនាទី​ជា​នាយផ្នែក​រដ្ឋបាល​ជល​ផល​ប្រចាំ​៣​ស្រុក គឺ​ស្រុក​ជល​គិរី អានអត្ថបទាំងស្រុង

ហេតុអ្វី​ទើប​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឧកញ៉ា គង់ ក្រឹ​ង ដែល​កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​?

25360434_1768479480114293_1895383113_n

ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​រយៈពេល​ប្រមាណ​៣​ខែ​កន្លងទៅនេះ​ឧកញ៉ា គង់ ក្រឹ​ង ដែលជា​ឧ​ត្ត​ម​សេនីយ៍​យោធា​ផង​នោះ កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​មេ​ឈ្មួញ គង់ ក្រឹ​ង កំពុង​ប្រមូល​ទិញ​ឈើ​ពី​ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី មក​ស្តុក​ទុក​ខាងក្រោយ​លំនៅដ្ឋាន​របស់ខ្លួន​យ៉ាង​រលូន ហើយ​នៅពេល​ប្រមូល​ទិញ​បាន​គ្រប់​ចំនួន​ទើប​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ អានអត្ថបទាំងស្រុង

មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​

k1

លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ត្រូវបាន​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ រិះគន់ថា​ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ដោយសារតែ​ឈ្មួញ​ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត មាន​លោក កែប កត់ ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​ង​បែបនេះហើយ​ទើប​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​វ៉ើ​ន​សៃ និង​ស្រុក​ផ្សេងៗ​ទៀត ជាពិសេស​សមត្ថកិច្ច​លើផ្លូវ​ជាតិ​លេខ​៧៨​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​២​នាក់​ប្ដី​ប្រពន្ធ​នោះឡើយ​។ ប្រការនេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម អានអត្ថបទាំងស្រុង

លោក ហ៊ត់ ប៊ុន​គីម ត្រូវបាន​ដកហូត​តំណែង តែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​ក្រអឺតក្រទម​

25323042_395570774197222_1766026850_n

ប្រភពពី​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​លោក ហ៊ត់ ប៊ុន​គីម មេបញ្ជាការ​គ​៣(​កងអនុសេនាធំ​លេខ​៣) នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​និង​បើក​សង្វៀន​បញ្ជល់​មាន់នៅ​ឃុំ​ក្រញូង​សែន​ជ័យ ត្រូវបាន​ដកហូត​តំណែង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ហ៊ត់ ប៊ុន​គីម ត្រូវបាន​ដកហូត​តំណែង​ពី​មេបញ្ជាការ​គ​៣ កាលពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧ ឲ្យ​ទៅ​បម្រើ​ការងារ​នៅក្នុង​បន្ទាយ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តក្រចេះ ហើយ​តំណែង​នោះ​ត្រូវបាន​ទៅលើ​មេបញ្ជាការរង​ឈ្មោះ ជា វណ្ណៈ ជា​អ្នក​ជំនួស​វិញ​។ ទោះជា​យ៉ាងណា​លោក ហ៊ត់ ប៊ុន​គីម អានអត្ថបទាំងស្រុង

បទល្មើស​នេសាទ​នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​

25360031_395570630863903_1169982777_n

​ថ្មីៗ​នេះ​សមត្ថកិច្ច​ចម្រុះ​ក្នុង​ខេត្តបាត់ដំបង បាន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​ឯក​ភ្នំ ហើយ​រឹបអូស​ឧបករណ៍​ខុសច្បាប់​ជាច្រើន​យកទៅ​កម្ទេចចោល​និង​លែង​ត្រី​ជា​១​តោន​ចូលក្នុង​ទឹក​វិញ​ផងដែរ​។ ក៏ប៉ុន្តែ​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុងស្រុក​ឯក​ភ្នំ មិន​ជឿជាក់​លើ​សមត្ថកិច្ច​ចម្រុះ​ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ​នោះទេ ហើយ​អំពាវនាវ​ឲ្យ​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ចាត់វិធានការ​បង្ក្រាប​បទល្មើស​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​ឯក​ភ្នំ​ជាប្រចាំ​។ ដោយហេតុថា​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ អានអត្ថបទាំងស្រុង

មន្ត្រីរដ្ឋបាល​ជលផល​ខេត្តតាកែវ បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​នេសាទ​ខុសច្បាប់​ក្នុង​ទឹកដី​ខ្មែរ​យ៉ាង​គឃ្លើន​

25323062_395570467530586_619323787_n

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​អង្គរបុរី ខេត្តតាកែវ បាន​ឲ្យ​ដឹងថា​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ខេត្តតាកែវ ជាពិសេស​ក្នុងស្រុក​អង្គរបុរី គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​នេសាទ​ក្នុង​ដែនទឹក​ខ្មែរ​ស្រេច​តែ​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​លោក អ៊ឹម ផាត នាយផ្នែក​រដ្ឋបាល​ជល​ផល​អង្គរបុរី គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ទូក​នេសាទ​របស់​ជនជាតិ​យួន​រាប់រយ​គ្រឿង​ចូលមក​ធ្វើ​សកម្មភាព​នេសាទ​ក្នុង​ដែនទឹក​ខ្មែរ​យ៉ាង​ពេញបន្ទុក​។ ចំណែក​ពលរដ្ឋ​ខ្មែរ​ដែលជា​ម្ចាស់​ទឹកដី​បែរជា​ត្រូវ​មន្ត្រីរដ្ឋបាល​ជលផល​និង​មន្ត្រី​អាជ្ញាធរ​ខ្មែរ​មិន​អនុញ្ញាត​ អានអត្ថបទាំងស្រុង

ឈ្មួញ​នៅតែ​អាច​នាំចូល​សាច់មាន់ និង​ចំណីអាហារ​ខូចគុណភាព​ចូល​តាម​ច្រក​អូរ​រំដួល​យ៉ាង​ពេញបន្ទុក​

22

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ច្រក​អូរ​រំដួល ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​មកដល់ពេលនេះ​ឈ្មួញ​នៅតែ​អាច​នាំចូល​សាច់មាន់ ជង្គង់​មាន់ ស្លាបមាន់ ប្រហិត​និង​គ្រឿង​ឧ​បករ​ភោគ​បរិភោគ​ខូចគុណភាព​ជាច្រើន​ប្រភេទ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹងថា មន្ត្រី​កាំកុងត្រូល​និង​មន្ត្រី​គយ​ប្រចាំ​ច្រក​អូរ​រំដួល បង្ក្រាប​តែ​ពលរដ្ឋ​ឬ​អាជីវករ​នាំចូល​ប្រភេទ​ទំនិញ​ដូចខាងលើ​បន្តិចបន្តួច​មក​លក់ដូ​រ​ដើម្បី​បាន​ប្រាក់ចំណូល​ចិញ្ចឹមជីវិត ចំណែក​ឈ្មួញ​នាំចូល​ប្រភេទ​ទំនិញ​ដូចខាងលើ​ដឹកជញ្ជូន​តាម​រថយន្ត​ចំណុះ​រាប់​តោន គេ​មិន​បង្ក្រាប​ឡើយ​។ អាច​និយាយបានថា​ អានអត្ថបទាំងស្រុង

សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ខេត្តរតនគិរី មិន​បង្ក្រាប​ល្បែងស៊ីសង​នៅ​ស្រុក​អូ​រយ៉ា​ដាវ

Hong-0571

សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មាន​បង្កប់​ល្បែងស៊ីសង​ច្រើន​ប្រភេទ​នៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី របស់​ឈ្មោះ សុខ គឹម​សាន្ត កំពុងដំណើរការ​យ៉ាង​រលូន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី មិនទាន់​ចាត់វិធានការ​បង្ក្រាប​ស​ង្វៀន​បញ្ជល់មាន់​ដែលមាន​បង្កប់​ល្បែងស៊ីសង​ជាច្រើន​ប្រភេទ​នោះទេ​។ មានការ​សង្ស័យថា​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី និង​លោក ថង សាវុន ជា​អភិបាលខេត្ត ទទួលបាន​ផលប្រយោជន៍​ពី​ម្ចាស់​សង្វៀន​បញ្ជល់​មាន់ឈ្មោះ សុខ គឹម​សាន្ត ទើប​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​រាលដាល​យ៉ាងខ្លាំង​ក្លា​។​ អានអត្ថបទាំងស្រុង

ជម្លោះដីធ្លី​រវាង​ពលរដ្ឋ​នៅ​ស្រុក​គិរីសាគរ ជាមួយ​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ លី យ៉ុង​ផាត់ នៅតែមាន​ភាព​តានតឹង​

lyyongphat-hp.2e16d0ba.fill-960x540

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​ទំនាស់​ដីធ្លី​រវាង​ពួកគាត់​ជាមួយ​ក្រុមហ៊ុន​កោះកុង អេស អ៊ី ហ្សិត (Koh Kong SEZ) មិនទាន់​ត្រូវបាន​ដោះស្រាយ​បញ្ចប់​នៅឡើយ​ទេ ហើយ​ក្រុមហ៊ុន​នៅតែ​ឈូសឆាយ​លើដី​ទំនាស់​ជា​រៀងរាល់ថ្ងៃ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រែក​ខ្សាច់ អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ខេត្តកោះកុង ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ឲ្យ​បាន​ឆាប់​ព្រោះ​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ លី យ៉ុង​ផាត់ នៅតែ​បំពាន​ឈូសឆាយ​លើដី​មានទំនាស់​យ៉ាង​គឃ្លើន​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក៏បាន​ អានអត្ថបទាំងស្រុង

ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​សំឡូត ខេត្តបាត់ដំបង រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​

bb3c25b0-e236-41cc-87d9-f8c2f10a8bfe

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​សំឡូត ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​មាន​ក្រុម​ជនល្មើស​យក​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ចូលទៅ​ឈូសឆាយដី​ព្រៃភ្នំ​ក្នុង​តំបន់​អភិរក្ស​ក្បែរ​ច្រក​៤០០​ជាប់​ព្រំដែន​ខ្មែរ​-​សៀម ហើយ​មិនទាន់​ឃើញ​មន្ត្រី​អាជ្ញាធរ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ព្រមទាំង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព ព្រោះ​ក្នុងចំណោម​អ្នក​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ គឺមាន​ទាំង​មន្ត្រី​តុលាការ​ផងដែរ​។ អានអត្ថបទាំងស្រុង

មាន​ភាពមិនប្រក្រតី​ក្នុងការ​បង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ​២​កន្លែង​នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង

102

កាលពី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ សមត្ថកិច្ច​ចម្រុះ​ខេត្តស្ទឹងត្រែង បាន​ចុះបង្ក្រាប​និង​រឹបអូស​ឈើ​ពី​រោង​សិប្បកម្ម​ចំនួន​២​កន្លែង​នៅ​ស្រុក​សៀម​ប៉ាង ប៉ុន្តែ​ម្ចាស់​រោង​សិប្បកម្ម​ទាំង​២​កន្លែង​នោះ​មិន​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​និង​បង្ហាញ​អត្តសញ្ញាណ​នោះទេ​។ ភាពមិនប្រក្រតី​បែបនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​ចម្រុះ​ខេត្តស្ទឹងត្រែង ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឡើយ ជាក់ស្ដែង​ម្ចាស់​រោង​សិប្បកម្ម​ដែល​ស្តុក​ឈើ​ខុសច្បាប់​យ៉ាងច្រើន​នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​សិប្បកម្ម​កែច្នៃ​ឈើ​ជាច្រើន​កន្លែង​ក្នុង​ខេត្តស្ទឹងត្រែង អានអត្ថបទាំងស្រុង

មេ​ឈ្មួញ សឹង សំអុល បន្ត​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រក​ដារ ស្រុក​មេមត់ យ៉ាង​ពេញបន្ទុក​

car-sing-car1-500x281

​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ​ទៅនឹង​ករណី​ទប់ស្កាត់​សកម្មភាព​រត់ពន្ធ​ឈើ​ប្រណី​តទៅ​ក្រៅប្រទេស​កំពុង​ក្លាយជា​រឿង​ឥតន័យ ព្រោះ​ជាក់ស្ដែង​មេ​ឈ្មួញ សឹង សំអុល ដែលជា​មន្ត្រី​អាវុធហត្ថ​ផង​នោះ​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដារ ឬ​ច្រក​ដូង​៧​ដើម​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​ពេញបន្ទុក​។ ការដែល​ឧកញ៉ា សឹង សំអុល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ជាងនេះទៅទៀត​មេ​ឈ្មួញ សឹង សំអុល មាន​ខ្នងបង្អែក​ជា​មន្ត្រីជាន់ខ្ពស់​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ អានអត្ថបទាំងស្រុង

បទល្មើស​ឆ្លងដែន​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តបាត់ដំបង នៅតែ​កើត​ឡើងជា​បន្តបន្ទាប់​

66

​មានការ​អំពាវនាវ​ឲ្យ​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​លោក អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ប្រកបដោយ​ប្រសិទ្ធភាព ព្រោះ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​បទល្មើស​ឆ្លងដែន​តាម​តំបន់​ព្រំដែន​ខ្មែរ​-​សៀម នៅតែ​កើត​ឡើងជា​បន្តបន្ទាប់​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៧ ទាហាន​សៀម​ឈុតខ្មៅ​ចាប់បាន​រថយន្ត​ចង្កូត​ស្ដាំ​១​គ្រឿង​ដែល​ផលិត​នៅ​ប្រទេស​សៀម តាម​ព្រំដែន​ក្នុង​ខេត្ត​ត្រាត ទល់មុខ​នឹង​ច្រក​តំបន់​៤០០​ស្រុក​សំឡូត ខេត្តបាត់ដំបង​។ ប្រភព​បាន​ឲ្យ​ដឹងថា រថយន្ត​១​គ្រឿង​នោះ​ត្រូវ​មន្ត្រី​យោធា​ខ្មែរ​២​រូប​នៅក្នុង​អង្គភាព​ អានអត្ថបទាំងស្រុង

បទល្មើស​នេសាទ​ក្នុង​ខេត្តកំពង់ធំ មានការ​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​

P1

​រហូតមកដល់​ពេលនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង និង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ក៏ដូចជា​តំបន់​បឹង​ទន្លេសាប​ជាប់​ព្រំប្រទល់​រវាង​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ប្រភពពី​ប្រជា​នេសាទ​នៅក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ និង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​លើកឡើងថា​មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត គឺជា​អ្នក​ឃុបឃិត​គ្នា​បើក​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ក្នុងនោះ​លោក ប៉ែន វណ្ណ​រឹទ្ធ អានអត្ថបទាំងស្រុង

ទង្វើ​មិន​ប្រក្រតី​របស់លោក រឿន រិទ្ធី​រ័ត្ន នាយក​បេឡា​ជាតិ​អតីតយុទ្ធជន​ត្រូវបាន​លាតត្រដាង​

fn-2016-12-26-13-49-29-0

ប្រភពពី​មន្ត្រី​នៅ​ក្រសួង​សង្គមកិច្ច​អតីត​យុវជន​បាន​ឲ្យ​ដឹងថា​លោក រឿន រិទ្ធី​រ័ត្ន នាយក​បេឡា​ជាតិ​អតីតយុទ្ធជន បាន​ប្រើ​អំណាច​ប្រព្រឹត្ត​ទង្វើ​មិន​ប្រក្រតី​ទាក់ទង​ទៅនឹង​គម្រោង​ធំៗ​២​នៅក្នុង​អង្គភាព​របស់ខ្លួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក រឿន រិទ្ធី​រ័ត្ន មានអំណាច​ខ្លាំង​ទាក់ទង​ការចរចា​ដេញថ្លៃ​សាងសង់​អគារ​របស់​បេឡា​ជាតិ​អតីតយុទ្ធជន​ជាមួយ​ក្រុមហ៊ុន C.NO Construction and Investment Co., Ltd ក្នុងតម្លៃ​ទឹកប្រាក់​ចំនួន​៦៨៣០​លាន​រៀល​ស្មើនឹង​ជិត​១៧០​ម៉ឺន​ដុល្លារ រួម​នឹង​ការចរចា​ដេញថ្លៃ​ពី​ការកែសម្រួល​ដំឡើង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ជាមួយ​សហគ្រាស​(Trust Global Service Co.LTD) អានអត្ថបទាំងស្រុង

ព្រៃ​ការពារ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង នៅតែ​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​

452015100657say_sam_al

​ប្រភពពី​ជនជាតិដើម​ភាគតិច​កួយ​ក្នុង​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ដើមឈើ​មូល​ធំៗ​ស្ថិតនៅក្នុង​តំបន់​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ជាពិសេស​ដើម​ច្បោះ​ជ័រ​កំពុង​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។ ប្រជា​សហគមន៍​បាន​លើកឡើងថា មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​បរិស្ថាន​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ព្រោះ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង និង​លោក ម៉ុម សារឿន អភិបាលខេត្ត​ អានអត្ថបទាំងស្រុង

ឧកញ៉ា​ជា​ឧ​ត្ត​ម​សេនីយ៍​នគរបាល​ម្នាក់​កំពុង​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី ចេញទៅ​ស្រុក​យួន​

hun-chea-d1-500x300

សមត្ថកិច្ច​នគរបាល​តូចតាច​ក្នុង​ខេត្តមណ្ឌលគិរី បាន​បង្ហើប​ឲ្យ​ដឹងថា​ឧកញ៉ា ហ៊ុន ជា ដែលជា​ឧ​ត្ត​ម​សេនីយ៍​យោធា​នគរបាល​ក្រសួងមហាផ្ទៃ​ផង​នោះ កំពុង​ល្បី​ខាង​បើក​សង្វៀន​បញ្ជល់មាន់​ក្នុង​ក្រុង​សែន​មនោ​រម្យ ក៏ដូចជា​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តមណ្ឌលគិរី ត្រូវ​ទៅ​ស្រុក​យួន​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សង្វៀន​បញ្ជល់មាន់​នៅ​កណ្ដាល​ក្រុង​សែន​មនោ​រម្យ របស់​ឧកញ៉ា ហ៊ុន ជា កំពុងដំណើរការ​យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ទៅ​បង្ក្រាប​ឡើយ​។ ទន្ទឹមនឹងនេះ​ចាប់ពី​អំឡុង​ខែតុលា រហូតដល់​បច្ចុប្បន្ន​ឧកញ៉ា ហ៊ុន ជា សម្រុក​ដឹកឈើ​ចេញទៅ​ស្រុក​យួន​ អានអត្ថបទាំងស្រុង